បុរសធ្លាប់ជាប់ ពន្ធនាគារមិនរាងចាល ចេញមកវិញវាយ បំផ្លាញទ្រព្យសម្បត្តិបងស្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយរៀបចំសំណុំរឿង បញ្ចូលទៅដេក ក្នុងគុកវិញ???

(ខេត្តកណ្តាល)៖ សមត្ថកិច្ច ឃាត់ខ្លួនបុរស ម្នាក់បន្ទាប់ពី ប្រើប្រាស់អំពើហឹង្សារ និងបំផ្លាញទ្រព្យសម្បត្តិ បងប្អូនខ្លួនឯងបង្ករ អោយមានការភ្ញាក់ផ្អើល ទាំងព្រឹកកាលពីថ្ងៃ ទី០៧ខែកក្កដាឆ្នាំ ២០២១វេលាម៉ោង០៨ និង០០នាទីនៅ ភូមិភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ មានឈ្មោះធឿន ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាប្អូនប្រុសបង្កើត របស់ជនរងគ្រោះ ឈ្មោះធឿន វិច្ឆិកា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។

ភ្លាមៗនោះសមត្ថកិច្ច ដកហូតបានវត្ថុតាងបាន រួមមានចបជីក ចំនួន១ ធ្វើអំពីដែកបំពង់ មានតឫស្សីផ្នែកខាងចុង សរុបមានប្រវែង ១.២៥ម (ដែក មានប្រវែង ១.០៦ម និងឫស្សី មានប្រវែង ១៩ស.ម) ។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យខឹងនិង ឪពុកម្តាយបង្អូនស្តីបន្ទោស អោយខ្លួនរឿងដើរលេង ផឹកស៊ីមិនជួយធ្វើការងារ ក្នុងផ្ទះស្រាប់តែជនសង្ស័យ ខឹងដើរទៅយក ចបជីកទៅវាយបំផ្លិច បំផ្លាញសម្ភារ:ក្នុងផ្ទះ បណ្ដាលឲ្យមានការ ខូចខាតសម្ភារ:ក្នុង ផ្ទះមួយចំនួន ។

លុះព្រឹកឡើងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ធឿន វិច្ឆិកា ត្រូវជាបងស្រី បន្ទាប់ពីបានឃើញប្អូន ប្រុសរបស់ខ្លួន ប្រព្រឹត្តទង្វើមិនគប្បី ខាងលើ ក៏បានស្ដីប្រដៅណែ នាំបន្ថែម បណ្ដាលឱ្យជនសង្ស័យកាន់តែខឹង រួចក៏បានធ្វើសកម្មភាព វាយទៅលើជន រងគ្រោះថែមទៀត ។

ដោយទ្រាំនឹងទង្វើ បស់ប្អូនរបស់ខ្លួនមិនបាន ជនរងគ្រោះបានសម្រេច ចិត្តមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល រដ្ឋបាលព្រែកអំបិល ឲ្យជួយអន្ដរាគមន៍ ។

ក្រោយពីទទួល បានពាក្យបណ្ដឹង របស់ជនរងគ្រោះ ខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកអំបិល សហការជាមួយ កម្លាំងប្រជាការពារ បានចុះទៅដល់កន្លែង កើតហេតុ ហើយបានធ្វើ ការឃាត់ ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនខ្លួនមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។សមត្ថកិច្ចបានបញ្ជាក់ ថាជនសង្ស័យខាង លើធ្លាប់ជាប់ពន្ធនាគា ម្តងរួចចមកហើយ៕ អត្ថបទ:ដោយ លោក សឿន ហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *