លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ណ្ឌលប៉ៃលិន ដឹកនាំមន្ត្រីជំនាញកសិកម្ម ខេត្តនិងក្រុមការងារចុះ ពិនិត្យដំណាំដំឡូងមី ដែលសត្វល្អិតពីងពាង ក្រហមកំពុងបំភ្លេច បំផ្លាញនិងចែកថ្នាំ ជូនដល់ប្រជាកសិករ???

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២១លោក (សៅ សារ៉ាត់) អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន និងមន្ត្រីជំនាញនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្ត មន្ទីរព័ត៍មានខេត្ត ព្រមទាំងក្រុមការងារ និងតំណាងក្រុមហ៊ុន ចែកចាយថ្នាំកសិកម្ម បានអញ្ជើញចុះពិនិត្យ ទីតាំងចំការដំឡូងមី និងចែកជូនថ្នាំ កសិកម្មដល់ ប្រជាពលរដ្ឋ នៅក្នុងភូមិអូខ្ទីង និងភូមិអូរប្រឹស ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលរងគ្រោះ ដោយការបំផ្លាញ សត្វល្អិតពីងពាងក្រហម ។

លោក(សៅសារ៉ាត់) អ្នកតំណាងរាស្រ្ត បានណែនាំឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម និងប្រជាពលកសិករ  ត្រូវយកចិត្តទុកដាក់ រួមគ្នាប្រើគ្រប់មធ្យោបាយ គ្រប់លទ្ឋភាព និងគ្រប់បច្ចេកទេស ដើម្បីទប់ស្កាត់ និងកម្ចាត់សត្វ ល្អិតពីងពាងក្រហម ដែលកំពុងបំផ្លិច បំផ្លាញដំណាំដំឡូងមី របស់ប្រជាកសិករ យើងឲ្យបាន ។

សូមបញ្ជាក់ថា នៅក្នុងភូមិទាំងពីរនេះ មានផ្ទៃដីដំណាំដំ ឡូងមីសរុបចំនួន 400 ហិកតា ក្នុងនោះរងការបំភ្លេចបំផ្លាញ ពីសត្វល្អិតពាង ក្រហមអស់ចំនួន 180 ហិកតា។ អត្ថបទ ដោយ លោក ស.សារឿន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *