លោក នូវ ឫទ្ធី អភិបាល.រងស្រុក  តំណាងលោក សុង សុភ័ក្រ្ត អភិបាលនៃគណៈ អភិបាលស្រុកភ្នំព្រឹក  បានដឹកនាំក្រុមការងារ អាជ្ញាធរពាក់ព័ន្ធ  សហការជាមួយក្រុម ការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ  ឯកឧត្តម ខេង សាម៉េត ចុះពិនិត្យកំណត់ ទីតាំងបន្ថែម : មណ្ឌលចត្តាឡីស័ក ជំងឺកូវីដ១៩កំរិតស្រាល

(ខេត្តបាត់ដំបង)៖  នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោក (នូវ ឫទ្ធី) អភិបាល.រង ស្រុក  ភ្នំព្រឹក.តំណាងលោក (សុង សុភ័ក្រ្ត) អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារអាជ្ញាធរពាក់ព័ន្ធ  សហការជាមួយក្រុម ការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម (ខេង សាម៉េត) ចុះពិនិត្យកំណត់ ទីតាំងធ្វើបង្គន់បន្ទប់ទឹក ខាងក្រៅបន្ថែម ជួសជុលប្រព័ន្ធទឹក តបណ្តាណ ភ្លើង រាយបន្លាលួស បន្ថែម : ១-មណ្ឌលចត្តាឡីស័កកំរិត១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រៀមសាងសង់បន្ទប់ទឹកក្រៅចំនួន៧បន្ទប់ បន្ថែមទៀត។

២-ទីតាំងត្រៀមជា មណ្ឌលព្យាបាល ជំងឺកូវីដ១៩កំរិតស្រាល សាលាបឋមសិក្សា ហ៊ុន សែន ភ្នំព្រឹក ត្រៀមសាងសង់ បង្គន់ខាងក្រៅចំនួន ៤បន្ទប់ទៀតនឹង ជួសជួលប្រពន្ធ័ទឹក តបណ្ដាញ ភ្លើង គ្រប់បន្ទប់ និង រាយបន្លាលួលលើរបង នៅចំណុចប្រឈម មានបញ្ហាកើតឡើង។

៣-ទីតាំងត្រៀមជាមណ្ឌល ចត្តាឡីស័កកំរិត១ វិទ្យាល័យបួ ស្រុកភ្នំព្រឹក ត្រៀម សាងសង់បង្គន់ខាង ក្រៅចំនួន៤ បន្ទប់ ងូតទឹកខាងក្រៅចំនួន៤ តបណ្ដាញភ្លើងគ្រប់បន្ទប់ រាយបន្លាលួស លើរបងខាងត្បូង មណ្ឌលដើម្បីកា រពារកុំឱ្យកើតមានបញ្ហា ផ្សេងៗនៅក្នុងមណ្ឌល។  អត្ថបទ ដោយ លោកសឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *