ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន៨៩គ្រួសារ នៅក្រុងកំពត ខេត្តកំពត

ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន៨៩គ្រួសារ នៅក្រុងកំពត ខេត្តកំពត

(ខេត្តកំពត)៖ រសៀលថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន៨៩គ្រួសារ នៅក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជេីញចូលរួម​មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាក្រុង និងប្រជាពលរដ្ឋ​។ ពិធីនេះ ប្រារព្ធធ្វើនៅបរិវេណ អនុវិទ្យាល័យឌីម៉ុក មហាសាមគ្គី។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ ពីសុខទុក្ខ និងមានការដោះ ស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ដោយអត់ ស្បៀងអាហារ និងមិនមានការ ដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែល បានចែកជូនប្រជាពល រដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ សម្រាលការលំបាកខ្វះ ខាតរបស់បងប្អូន បានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹក អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការ ប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យ បានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យក នូវការអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាសនៅ គ្រប់ទីសាធារណៈ  លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពីមួយម៉ែត្រ កន្លះឡើងទៅ) និង ៣កុំ (កុំចូលទៅកន្លែង បិទជិតគ្មានខ្យល់ ចេញចូល កុំចូលទៅ កន្លែងមានមនុស្ស ច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg  ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល ស្មើនឹង១.៧៨០.០០០រៀល ព្រមទាំងបាន ឧបត្ថម្ភថវិកាសរុប ៥៤ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន  យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត កាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *