ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យមានប្រវែង ៨០០ម៉ែត្រក្រោយពី ធ្វើរួចរាល់ត្រូវបានដាក់ សម្ពោធឲ្យប្រើ ប្រាស់ផ្លូវការហើយ

(ខេត្តបន្ទាយមានជ័យ)៖ ប្រាសាទបារាយណ៍ មេបុណ្យគឺជាប្រសាទ ដ៏វ័យចំណាស់មួយ ប្រា សាទនេះបាន កសាងឡើងតាំង ពីជំនាន់ជ័យវរ្ម័នទី៧ ជាមួយប្រសាទអង្ករវត្ត ប្រាសាទបា រាយណ៍ មេបុណ្យនេះស្ថិតនៅខាង កើតប្រាសាទបន្ទាយ ឆ្មាប្រ៥០០ម៉ែត្រ ក្នុងភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រាសាទបារាយណ៍ មេបុណ្យនេះក្រោយពី សង្ក្រាមបានបញ្ចប់ នៅក្នុងឆ្នាំ១៩៧៩ត្រូវ បានគេ ទុកចោលអស់ រយះពេលជាង៣០ឆ្នាំ កន្លងមកហើយដោយ ព្រៃដុះព័ទ្ធជិតជុំទៅ ដោយបា រាយណ៍ ទឹកដែលមានបណ្តោយ ៨,០០៨ម៉ែត្រទទឹង៨០០ម៉ែត្រ ប្រាសាទមេបុណ្យ នេះដូនតា បាន កសាងឡើងនៅ ចំកណ្តាលបារាយណ៍ទឹក។

ក្រោយពីទុកចោលជា ច្រើនឆ្នាំកន្លងមកលោក ជំទាវ ម៉ៅ ម៉ាល័យ បានចាប់ផ្តួចផ្តើម កសាង ស្ពាន តជាប់និងប្រសាទ នេះឡើងវិញនៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០១៩មានប្រវែង៨០ម៉ែត្រ ក្រោយពីធ្វើរួចរាល់ ត្រូវដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ ហើយស្ពាននេះចំណាយ អស់ទឹក ប្រាក់ជាង៨០,០០០ដុល្លា ដែលជាថវិការបស់ លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន សមាជិក សភាមណ្ឌល ខេត្តបន្ទាយមានជ័យ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បន្ទាយ មានជ័យ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងសប្បុរស ជនមកពីគ្រប់ទិសទី។

លុះនៅព្រឹក ថ្ងៃទី២៩ខែសីហាឆ្នាំ ២០១៩នេះ អាសន:ថ្មីតម្កល់ ព្រះពុទ្ធរូបប្រក់ នាគមានរៀប ចំពិធីដ៏ឱឡារឹក ខាងជំនឿសាសនា ប្រពៃណីរួមមាន និមន្តព្រះមេគណ ខេត្តនិងមន្ត្រីសង្ឃទាំង ២គណ:ធ្វើកិច្ចសែន ក្រុងពាលីសុំម្ចាស់ ទឹកម្ចាស់ដី បារមីថែរក្សាបារាយណ៍ ប្រាសាទដើម្បី ធ្វើពីធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ស្ពានភ្ជាប់ និស្ស័យបារាយណ៍ មេបុណ្យ ផ្លូវលំប្រវែង១២ គីឡូ ម៉ែត្រ ជុំវិញបារាយណ៍ និងសមិទ្ធផល ជាច្រើនទៀត។

ពិធីសម្ពោធស្ពាន នេះដោយមានការចូល រួមលោកឧបនាយក រដ្ឋមន្ត្រី កែគឹមយ៉ាន លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវ មកពីភ្នំពេញ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មាន ជ័យ និងមានប្រជាពល រដ្ឋជាច្រើនពាន់នាក់ បានចូលរួមផងដែរ។

ក្នុងនោះលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ដើមឡើយអ្នកភូមិ នៅ ម្តុំ នោះបានដើរកាត់វាល ស្មៅនិងវាលស្រែចូល ព្រៃរកអនុផលព្រៃឈើ ឬឃ្វាលគោ ក្របី រួចទៅមើលប្រាសាទ មេបុណ្យដែលបាក់បែកតែ ប៉ុណ្ណោះមិនបានចាប់ អារម្មណ៍អ្វីនោះទេ។

ក្រោយមកលោកជំទាវ ម៉ៅ ម៉ាល័យ បានផ្តួចផ្តើមកសាងស្ពាន ឈើនេះដោយក្រុម ការងារបាន ចំណាយពេលសាង សង់ពីខែកក្កដា ដល់ខែសីហាជិត២ខែ ទើបរួចមកទល់ថ្ងៃទី២៨ខែ សីហា នេះ ក្រោយពីធ្វើហើយគេ បានប្រសិទ្ធនាមស្ពាន ឈើនេះមានឈ្មោះ ថាស្ពានភ្ជាប់ និស្ស័យ បា រាយណ៍ មេបុណ្យ ដែលភ្ជាប់ពីខ្នង បារាយណ៍ជាទិសខាង លិចម្តុំស្រះស្រង់ទៅកើត គឺឆ្លងចូល កាត់បារាយណ៍ ទើបឡើងលើទួល ប្រាសាទកំពែងទី១ រួចចុះកាត់កសិណ ទើបឡើងចូលដល់ ប្រាសាទមេបុណ្យ ដែលស្ថិតនៅកណ្តាល ដូចកោះមួយនោះព្រមទាំង មានអាសន:សម្រាប់ ភ្ញៀវអុចធូបទៀនបួង សួងសុំសេចក្តីស្រុក ចម្រើនទៀផង ។

ចំពោះប្រវត្តិនិងមូល ហេតុប្រសិទ្ធ នាមឈ្មោះ ស្ពានភ្ជាប់និស្ស័យ បារាយណ៍ មេបុណ្យ ១ដើម្បី រំលឹកដល់បេតិកភ័ណ្ឌ ប្រាសាទមេបុណ្យ កសាងនៅចុង សត្តវត្សទី១២ រជ្ជកាលព្រះ បាទជ័យ វរ្ម័ន ទី៧ ដែលទ្រង់ឧទ្ទិស ថ្វាយដល់ព្រះវរ:រាជ មាតារបស់ព្រះអង្គ ទី២ដើម្បីរំលឹក អនុស្សាវរីយ៍ និងភ្ជាប់និស្ស័យជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាល កម្ពុជាដែលបាន ផ្តល់ ស្រះ ទឹកយក្សធំៗ កាលពីឆ្នាំ២០១៥ និងទទួលវត្តមាន ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយក រដ្ឋមន្ត្រី ចំនួន២លើកជាង នេះទៅទៀត ទី៣គឺភ្ជាប់និស្ស័យ ជាមួយលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យនិង លោកជំទាវម៉ៅ ម៉ា ល័យ កែគឹមយ៉ាន ដែលបានដឹក នាំនិងជួយស្តារ និងអភិវឌ្ឍន៍ខេត្ត បន្ទាយមានជ័យនិង ដោយ ឡែក នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនេះបន្ថែម លើនោះគឺបានជួយ ឲ្យកាប់ឆ្ការសម្អាត ព្រៃបន្លា នៅជុំវិញ បារាយណ៍និង ប្រាសាទមេបុណ្យ ដូចជាកំប្រាសាទកំណប់។

ស្ពានឈើថ្មើរជើងដ៏វែង នេះពេលម្ពោធដាក់ឲ្យ ប្រើប្រាស់នាថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩ នេះ មាន ភ្ញៀវជាតិពីគ្រប់ទិស ទីចំនួន៥.០០០នាក់ មកទស្សនាដើម្បី ស្រូបយកខ្យល់ អាកាស បរិសុទ្ធ និងចូលទៅ គោរពសក្ការ:នៅប្រាសាទ មេបុណ្យនេះផង។

ក្នុងនោះលោក សាស្ត្រាចារ្យឃួន យុគអ៊ីន បង្រៀននៅវីទ្យាល័យ សិរីសោភ័ណក្រុង សិរីសោ ភ័ណ ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាលោកទ្រាំមិនបាន នឹងការបានឃើញរូបភាព តាមប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម ទើបពេលនេះលោក ត្រូវបានមក ទស្សនាស្ពានកាត់ បារាយណ៍ ចូល ទៅប្រាសាទមេបុណ្យនៅ កណ្តាលដូចកោះ នេះដោយផ្ទាល់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *