ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់ នៅស្រុកឈូក

(ខេត្តកំពត)៖ មនុស្សម្នាក់បាន ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ និងពីរនាក់ទៀតរង របួសធ្ងន់ ដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈជនរងគ្រោះ ទាំងបីនាក់ជិះម៉ូតូ មួយគ្រឿងឌុបគ្នាឆ្លងកាត់ ផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្ត បុកពេញទំហឹង បណ្តាលឲ្យមានស្លាប់ និងរបួសតែម្តង។

ហេតុការណ៍នេះបាន កើតឡើងនៅវេលា ម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រវាងរថយន្តនិងម៉ូតូ បើកឆ្លងផ្លូវ លើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ១១២-១១៣  ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

យោងតាមប្រភពព័ត៌ មានពីសមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្ក ឈ្មោះ ជន ជេម ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានស្លាប់កន្លែង កើតហេតុ បើកបរម៉ូតូC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-1657 ខូចខាតធ្ងន់ធ្ងរ និងអ្នករួមដំណើរ ពីរនាក់ ១/-ឈ្មោះចាន់ ជាង ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅជាមួយគ្នា រងរបួសធ្ងន់, ២/-ឈ្មោះ ជាង ចិត្រា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅជាមួយគ្នា រងរបួសធ្ងន់។ អ្នកជិះម៉ូតូមិនពាក់ មួកសុវត្ថិភាពភាព ទាំងបីនាក់។

ដោយឡែកអ្នកបើក បររថយន្តបានរត់ គេចខ្លួចបាត់ស្រមោល បន្សល់ទុករថយន្តម៉ាក ហាយឡែនឌ័រ  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BD-7082 នៅនឹងកន្លែងកើតហេតុ ដែលរងខូចខាត ផ្នែកខាងមុខធ្ងន់ធ្ងរ។

បច្ចុប្បន្នសាកសព ត្រូវសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នក រងរបួសត្រូវបាន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ដោយឡែកវត្ថុតាង សមត្ថកិច្ចបានយក មករក្សាទុកនៅ អធិការដ្ឋាននគរ បាលស្រុកឈូក សម្រាប់ដោះស្រាយ នៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *