កំពង់ផែទេសចរណ៍ កោះទន្យាយ សាងសង់បាន ប្រមាណ៧៥ ភាគរយហើយ

(ខេត្តកែប)៖ កំពង់ផែសម្រាប់ចំណត ទូកទេសចរណ៍កោះទន្សាយ នៃតំបន់រមណីយ ដ្ឋានឆ្នេរកែប ត្រូវសាងសង់រួចរាល់ ប្រមាណ៧៥%ហើយ។ នេះបើយោងតាមការ លើកឡើងពី លោក រស់ សោ័ណ  ប្រធាននាយកដ្ឋាន រចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ។

លោកប្រធានបាន បញ្ជាក់ទៀតថា កំពង់ផែចំណតទូក ទេសចរណ៍កោះទន្សាយ បើគិតចាប់ពីដំណើរ ការសាងសង់ រហូតដល់ពេលនេះ គឺមានរយៈពេលជាង មួយឆ្នាំមកហើយ តាមការស្នើសុំពីមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ ថវិការបស់រាជ រដ្ឋាភិបាល តាមេយៈក្រសួង សាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចផែនការ បានប្រមាណ ៧៥ភាគរយហើយ។

សូមជម្រាបផងដែរថា ថ្វីត្បិតក្នុងរដូវកាលកូវីដ-១៩ បន្តរាតត្បាត ដែលធ្វើឲ្យតំបន់ ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្ស ចេញចូលច្រើន ដូចឆ្នាំមុនៗបែបណា ប៉ុន្តែគេបានកត់ សម្គាល់ឃើញថា សហគមន៍ទូក ទេសចរណ៍កោះទន្សាយ នៅតែបន្តដំណើរការ ដូចមុនដដែល ដើម្បីរង់ចាំទទួល ស្វាគមន៍ភ្ញៀវទៅលម្ហែ ទស្សនា កម្សាន្ត នៅតាមឆ្នេរ កោះទន្សាយ ដែលមានចម្ងាយ ពីកំពង់ផែចំណតទូក  ប្រហែល៥គីឡូម៉ែត្រ ហើយកំពង់ផែ ទេសចរណ៍កោះទន្សាយនេះ ក្រៅពីជាចំណត ទូកនាំដំណើរអ្នកទេសចរណ៍ ក៏ជាទីចំណតមួយដ៏ សំខាន់សម្រាប់ចត ទូកដឹកទំនិញធន់ស្រាល (ប្រភេទទូកតូចៗ) ដែលដឹកជញ្ជូនទំនិញ ក្នុងសមុទ្រផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *