មនុស្ស០៥នាក់ បានស្លាប់ជាបន្តបន្ទាប់ ក្នុងករណីសង្ស័យពុលស្រា ស នៅឃុំស្វាយទងខាងត្បូង

(ខេត្តកំពត)៖ យ៉ាងហោចណាស់ ក៏មានមនុស្ស ប្រុស ស្រី ចំនួន០៥នាក់ បានស្លាប់ជាបន្តបន្ទាប់ និង០៤នាក់ទៀតកំពុង សង្រ្គោះនៅក្នុងមន្ទីរពេទ្យ ហើយដើមចមនៃ ការស្លាប់ខាងលើ សង្ស័យពុលស្រា ស ដែលជនរងគ្រោះ ទិញមកពិសារ-ដើម្បីបាយឆ្ងាញ់។

តាមប្រភពព័ត៌មានពី អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ករណីដែលបង្កភាពភ្ញាក់ ផ្អើលគឺមុនដំបូងមាន មនុស្សស្លាប់ចំនួន០៣នាក់ កាលពីវេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត លុះដល់ពេលព្រឹក ថ្ងៃដដែលទើបមាន អ្នកស្លាប់ចំនួន ០២នាក់បន្ថែមទៀត ដោយសរុបតួ លេខអ្នកស្លាប់ មានរហូតដល់០៥នាក់ ខណៈ០៤នាក់ ទៀតកំពុងសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។

ប្រភពដដែលបាន បញ្ជាក់ទៀតថា ករណីមានមនុស្ស ស្លាប់ជាបន្តបន្ទាប់បែបនេះ សង្ស័យពុលស្រា ស ព្រោះមុនពេលមាន បញ្ហាកើតឡើង ជនរងគ្រោះខាង លើបានទិញស្រា ស ផឹក ជួបជុំគ្នាតាមទម្លាប់អ្នកភូមិ។

លុះដល់វេលាម៉ោង២ រំលងអាធ្រាត ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្រាប់តែមាន មនុស្ស០៣នាក់បានស្លាប់ និងអ្នកខ្លះទៀត មានអាការៈក្អួតចង្អោរ ទន់ដៃ ទន់ជើង ទើបសាច់ញាតិ បញ្ជូនពួកគាត់ទៅ ព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអកុសលមនុស្ស ០២នាក់ក្នុងចំណោម០៦នាក់ បានស្លាប់បន្តទៀត។

គួររម្លឹកផងដែរថា កាលពីជាង១ខែមុនក៏ មានករណីមនុស្ស ស្លាប់ដោយសារផឹកស្រា ស ជាច្រើននាក់ផងដែរ ដែលករណីនេះកើត ឡើងស្ថិតក្នុងភូមិសាស្ត្រ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ចំពោះករណីមាន មនុស្សស្លាប់នៅ ដើមកក្កដា ឆ្នាំ២០២១ នេះ សង្ស័យពុលស្រា ស ដូចគ្នា។ទន្ទឹមនឹង រឿងរ៉ាវខាងលើនេះ គេមិនទាន់ដឹងថា ពលរដ្ឋរងគ្រោះទិញស្រា ស មកពីកន្លែងណា..ហើយអាជ្ញាធរ  សមត្ថកិច្ចនិងជំនាញ ចាត់វិធានការបែបណា ដល់អ្នកលក់ ឬអ្នកផលិតសារ ធាតុស្រវឹង(ស្រា ស)យ៉ាងណានោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *