លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិ ការសឹករងបាត់ដំបង បានដឹកនាំកម្លាំង ចុះជួយរុះរើ ជួសជុល និងរៀបចំផ្ទះ ជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយខ្យល់កន្ត្រាក់???

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករង ខេត្តបាត់ដំបង បានដឹកនាំកម្លាំង ចុះជួយរុះរើ ជួសជុល និងរៀបចំផ្ទះ ជូនប្រជាពលរដ្ឋដែល ទទួលរងគ្រោះដោយខ្យល់ កន្ត្រាក់បណ្តាឲ្យខូច ខាតផ្ទះចំនួន ៣២ខ្នង ស្ថិតក្នុងស្រុកឯកភ្នំ ដែលបានកើត ឡើងកាលពីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងបាត់ដំបង បានសម្ដែងនូវការ សោកស្ដាយចំពោះ ការខូចខាតផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗ ដោយគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់នេះ ហើយបានក្រើន រម្លឹកដល់កងទ័ពត្រូវបង្កើន ការយកចិត្តទុកដាក់ក្នុង ភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីចុះជួយប្រជាពលរដ្ឋ រងគ្រោះបានទាន់ពេលវេលា ដើម្បីឲ្យពួកគាត់មានទី ជំរករស់នៅឡើងវិញ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយ គ្រួសារដែលរងគ្រោះដោយផ្ទះបាក់សង្កត់ប្រពន្ធស្លាប់ និងប្តីរងគ្រោះបាក់ចង្កេះជាអតីតយុទ្ធជនផងនោះ លោកមេបញ្ជាការ បានចូលបច្ច័យបុណ្យសព ១០០.០០០រៀល ឧបត្ថម្ភថវិកាសម្រាប់ព្យាបាល ជំងឺ ១០០.០០០រៀល និងជួសជុលផ្ទះដើម្បីជួ លសម្រួលដល់ការ លំបាករបស់គាត់ផងដែរ។ ដោយលោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *