លោកវរសេនីយ៍ទោ យ៉េន សុងហាន អធិការរងក្រុង សែនមនោរម្យ នាំយកណោយរួម ទាំងថវិការមិត្តរួមការងារ ជូនលោកអនុសេនីយ៍ទោ គង់ ណាគា នាយផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ ដែលកំពុងសម្រាក ព្យាបាលជំងឺនៅផ្ទះ

(ខេត្តរតគីរី)៖ ដោយមានការចង្អុរ បង្ហាញនិងយកចិត្ត ទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាលខេត្តរតនគីរី លោកវរសេនីយ៍ទោ យ៉េន សុងហាន អធិការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាល ក្រុងសែនមនោរម្យ បាននាំយក អំណោយជាសម្ភារៈ និងថវិកាមួយចំនួនជូនដល់ លោកអនុសេនីយ៍ទោ គង់ ណាគា នាយផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ ដែលកំពុងសម្រាក ព្យាបាលជំងឺនៅផ្ទះកាលពីរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាអំណោយដែល យកទៅប្រគល់ជូនលោក អនុសេនីយ៍ទោ គង់ ណាគារួមមាន អង្ករចំនួន១បេ ស្មើរ៥០គីឡូក្រាម មីចំនួន១កេះ ទឹកបរិសុទ្ធចំនួន១កេះនិងថវិការ សប្បុរសជននៃ អធិការរដ្ឋាននគរបាល ក្រុងសែនមនោរម្យចំនួន សរុប ពីរលាន ពីរសែនពីរម៉ឺនរៀល (២២២០០០០រៀល)។

ក្នុងនោះផងដែរលោកលោកវរសេនីយ៍ទោ យ៉េន សុងហាន អធិការរងក្រុងសែន មនោរម្យបាន ពាំនាំការផ្តាំផ្ញើរ សួរសុខទុកពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាលខេត្តរតនគីរី និងលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាល ក្រុងសែនមនោរម្យ ចំពោះលោក អនុសេនីយ៍ទោ គង់ ណាគា នាយផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ អោយបានឆាប់ជាពីជំងឺ និងបានវិលត្រឡប់មក បន្តរការងារ  បម្រើការនៅអង្គភាព ជាថ្មីម្តងទៀតជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *