កម្លាំងសមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនក្មេងទំនើងបាន៣នាក់ ប្រើប្រាស់អំពើហឹង្សា មានស្ថានទោស បញ្ជូនទៅកាន់ស្នងការ ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ស្រុកថ្មគោល ចុះស្រាវជ្រាវនិងឃាត់ ខ្លួនក្មេងទំនើងបាន ៣នាក់ភ្លាមៗ បន្ទាប់ពីបានយកដុំថ្ម គប់ជនរងគ្រោះ របស់ធ្ងន់ហេតុការណ៍ នេះបានកើតឡើង កាលពីយប់ថ្ងៃទី ២៨ខែមិថុននា ឆ្នាំ២០២១វេលាម៉ោង ២៣និង២០នាទី នៅចំណុចមុខវិទ្យាល័យ រូងជ្រៃក្រុមទី៣៣ស្ថិត ក្នុងភូមិប្រគាបឃុំ រូងជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យទាំង ៣នាក់ដែលកម្លាំង សមត្ថកិច្ចឃាត់ខ្លួន បានទី១ឈ្មោះឈ្មោះ ប៉ី ពីន ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល(ជនដៃដល់) ទី២ឈ្មោះ សម័យ វិមានភូ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល (គូរកន)ទី៣ឈ្មោះ ចៀម ប៊ុនណាត់ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល(គូរកន)។

ចំណែកជនរង គ្រោះមានឈ្មោះដុង តុលា ភេទប្រុសអាយុ ៣២ឆ្នាំរស់នៅភូមិ កោះរាម ឃុំខ្នាចរមាសស្រុកបវេល ខេត្តបាត់ដំបង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រង់ប្រអប់ដៃ ខាងស្តាំនិងស្មង ជើងខាងស្តាំ ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀតថា យោងតាមចម្លើយ សាភាពជនសង្ស័យ ទាំង៣នាក់លើបាន ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមាន គ្នីគ្នាគេម្នាក់ក្នុងចំណោម បក្ខពួកបានឆាតមក រកខ្លួនថាបានវ៉ៃមិត្តភ័ក្ក្រ របស់ខ្លួនត្រូវបានគេវ៉ៃ នៅតាមដងផ្លូវ សាធារណះហើយ រូបគេនិងបក្ខពួកផ្សេង ទៀតក៏បាន ទៅ និងប្រទះឃើញជនរង គ្រោះនៅចំណុចកើត ហេតុខាងលើបានធ្វើ សកម្មភាពវ៉ៃនិងគប់ និងដុំថ្មទៅលើជន រងគ្រោះតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ក៏សាងសុំនុំរឿងបញ្ជូន ទៅកាន់ស្នងការនគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់។ ចំណែកជនងរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់ មន្ទីពេទ្យដើម្បី ព្យាបាលរបួស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *