លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចុះសំណេះសំណាល កងកម្លាំងចម្រុះទិសទី១ កំពុងប្រតិបិត្តការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជារការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់ គ្រងសន្តិសុខ និងសណ្ដាប់ ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ អមដំណើរដោយ លោកមេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកស្នងការនគរបាល មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការ កងពលតូចថ្មើ រជើងលេខ៥១ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យ គោលដៅត្រួតពិនិត្យ តាមដងផ្លូវការនាំពលករ លួចឆ្លងដែនខុសច្បាប់ ទីតាំងបិទខ្ទប់ជំងឺកូវីដ១៩ និងចូលរួមផ្សព្វផ្សាយ វិធានការបំរាមគោចរ របស់រដ្ឋបាលខេត្ត និងវិធានការទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ក្រោយពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ នៅទីតាំងថ្មី ក្នុងក្រុងសិរីសោភ័ណ  ជាបន្តបន្ទាប់ កងកម្លាំងយោធាទិសទី១ យោធភូមិភាគទី៥ និងកងកម្លាំងចម្រុះ បានចុះអនុវត្តន៍ បិតខ្ទប់ និងទប់ស្កាត់ការឆ្លងរីករាលដាល ចូលសហគមន៍ និងទៅតំបន់ផ្សេងទៀត តាមបទបញ្ជា របស់ ឯកឧត្តម អភិបាលខេត្ត បន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្រុងសិរីសោភ័ណ គឺជាក្រុងទី២ ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គួរអោយព្រួយបារម្ភ បន្ទាប់ពីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ  ដោយរយះពេលចុងក្រោយនេះ អត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត មានការថយចុះ ប៉ុន្តែមានការកើនឡើង ជាបន្តបន្ទាប់នៅក្នុង ក្រុងសិរីសោភ័ណ ដែលតម្រូវឲ្យអាជ្ញាធរ និងកងកម្លាំងចម្រុះចុះអនុវត្តវិធានទប់ ស្កាតទាំងយប់ ទាំងថ្ងៃ់ និងកាត់ផ្តាច់អោយ បានទាន់ពេលវេលា។

ក្នុងឪកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ច ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ រួមដៃគ្នាដើម្បីបុព្វ ហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាពិសេសសូមមាន ការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញ ប្រតិបត្តិការ អនុវត្តអោយបាន ខ្ជាប់ខ្ជួន នូវវិធានការ អនាម័យរបស់ ក្រសួងសុខាភិបាល កុំអោយមានឆ្លង មកខ្លួនយើង ក្រុមគ្រួសារ អង្គភាពឬស្ថាប័ន ដែលធ្វើប៉ះពាល់ បេសកម្មប្រតិបត្តិការ ទប់ស្កាត់មេរោគដ៏ កាចសាហាវនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *