អាជ្ញាធរខេត្តស្រះកែវ ចេញសេចក្តីប្រកាស មិនអោយអាជីករខ្មែរ ដេកក្នុងតូច (ផ្សារ.អ.ប៉.ច.) ហៅផ្សារចាស់រ៉ុងក្លឿរ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ បានសេចក្តីប្រកាស មិនអោយក្រុមអាជីករខ្មែរ ដែលលក់ដូរក្នុង ផ្សាររ៉ុងក្លឿរ(ផ្សារ អ ប៉ ចរ)រឺហៅ (ផ្សារចាស់) ស្នាក់អាស្រ័យ នៅពេលយប់ព្រលប់ ក្នុងតូបលក់ដូរខ្លួនឡើង និងទុករយៈពេល១៤ថ្ងៃ អោយរកទីតាំង ស្នាក់អាស្រ័យថ្មី បើមិស្តាប់ទេ អាជ្ញាធរ ខេត្តនិង អនុត្តន៍ទៅតាមច្បាប់។

បើយោងតាម ប្រភពពីក្រុមអាជីករ ខ្មែរនៅក្នុងផ្សាររ៉ុងក្លឿរ បានប្រាប់អោយដឹង ថាកាលពីថ្ងៃទី២៣ខែ មិថុនាឆ្នាំ២០២១ អាជ្ញាធរខេត្ត ស្រះកែវបានចេញសេក្តី ប្រកាស់មិនអោយក្រុម អាជីករដេកស្នាក់នៅ ក្នុងតូបរបស់ខ្លួននៅ ពេលយប់ព្រលប់ក្នុ ផ្សាររ៉ុងក្លឿរ (ផ្សារ អ ប៉ ចរ) រឺហៅ (ផ្សារចាស់) ឡើយហើយទុករយៈពេល ១៤ថ្ងៃអោយ រកទីតាំងថ្មីស្នាក់អាស្រ័យ បើមិនស្តាប់គេនិង អនុវត្តទៅតាមច្បាប់។

ប្រភពខាងលើបាន អោយដឹងទៀតថាបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរដែល ជាអាជីករក្នុងផ្សាររ៉ុង ក្លឿរបានបើកលក់ ឡើងវិញហើយប្រហែល ប្រមាណ៨០ភារយ ហើយដោយម្ចាស់តូប ភាគីថៃយកថ្លៃតូប ក្នុងមួយខែ៣០ទៅ៥០ ភាគរយនៃថ្លៃតូប ធម្មតាកាលពីរដ្ឋាភិបាល ថៃមិនទាន់បិតព្រំដែន មកម្លេះ។

ប្រភពដោយឡែក មួយទៀតបានអោយដឹង ថាចាប់តាំងពីរាជ រដ្ឋបាលភិបាលថៃបាន ដាក់ប្រទេសរបស់ខ្លួន ក្នុងភាពអាសន្នដោយ សារកូវិដ១៩ចាប់តាំង ពីចុងខែមិនាឆ្នាំ២០២០ មករហូតដល់ខែកក្កដា ឆ្នាំ២០២០ គេឃើញពលរដ្ឋខ្មែរ បានបើកលក់ដូរឡើងវិញ និងស្នាក់នៅក្នុងតូប លក់របស់ខ្លួនរហូត មកទោះបីជំងឺកូវិដ១៩ នៅក្នុងប្រទេសផ្ទុះ ឡើងខ្លាំងយ៉ាងក៏ដោយ។

ប្រភពខាងលើបាន អោយដឹងបន្តរទៀតថា អាជ្ញាធរខេត្តស្រះកែវ បានចេញសេចក្តីប្រកាស មិនអោយមានការស្នាក់ នៅក្នុងតូប(ផ្សារ.អ.ប៉.ច) បែបនេះ គឺទប់ស្កាត់ការ ជួបជុំគ្នាច្រើននៅពេល យប់ប្រលប់និង  ទប់ស្កាត់ការរើករាលដាល នូវជំងឺកូវិ១៩ ចូលក្នុងសហគមន៍ ក៏ដូចជាការ ស្កាត់អគ្គីភ័យកើតឡើង នៅពេលយប់ ព្រលប់ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *