រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំដើម្បីជំ រុញការងាររៀប ចំសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យ នៅតាមទីសាធារណៈ ក្នុងក្រុងកំពត

(ខេត្តកំពត)៖ នៅរសៀល ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំលក្ខណៈចង្អៀតមួយ ដែលមានការចូលរួមពីអាជ្ញាធរក្រុងកំពត និងមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីពិភាក្សាជំរុញផ្ដោត លើបញ្ហាពាក់ព័ន្ធការងារ រៀបចំសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យ តាមទីសាធារណៈ ក្នុងក្រុងកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា បញ្ហាបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈ គឺជាបញ្ហាដែល រដ្ឋបាលខេត្តកំពត កន្លងមកតែងតែ មានការយកចិត្ត ទុកដាក់គិតគូរ ហើយនឹងបានកំពុង ជំរុញការសាងសង់ បន្ថែមជាបន្តបន្ទាប់ ។

ប៉ុន្តែកិច្ចប្រជុំពេលនេះ គឺជាជំហាននៃការចូល រួមមតិយោបល់ចាំ បាច់បន្ថែមទៀត ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដែលផ្ដោតទៅ លើបច្ចេកទេស សណ្ដាប់ធ្នាប់ សាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថាន ដើម្បីធានាបាន ជាមូលដ្ឋាន ត្រៀមលក្ខណៈបន្តការ សាងសង់បន្ថែម ទៀតនៅចំពោះមុខនេះ  ជៀសវាងការ សាងសង់រួចរាល់ ដែលមានមតិរិះ គន់ភាពអវិជ្ជមាន ណាមួយកើតឡើង។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកបញ្ជាក់ផងដែរថា  បើទោះបីស្ថិតក្នុងស្ថាន ភាពដែលសកលលោក  ក៏ដូចកម្ពុជាយើង ជួបបញ្ហាវិបត្តិជំងឺឆ្លងកូវីត១៩ ដែលបានធ្វើឲ្យ ប៉ះពាល់ដល់ការអភិវឌ្ឍន៍ក្ដី ។

ប៉ុន្តែដំណាក់កាលនេះ មិនអាចផ្ដេកផ្ដួល ចំពោះបញ្ហានេះបានឡើយ ក្នុងនាមអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងស្ថាប័ន ជំនាញជាសេនាធិការ រាជរដ្ឋាភិបាល ត្រូវតែខិតខំពុះពារឧបសគ្គ ទាំងអស់នេះ ដោយយកចិត្តទុកដាក់ អភិវឌ្ឍន៍នូវអ្វី ដែលជាតម្រូវការចាំ បាច់សំខាន់ដែលបម្រើ ឱ្យផលប្រយោជន៍សាធារណៈ  និងសង្គមជាតិនៅចំពោះ មុខមិនអាចខ្វះបាន។

ពិសេសជាក់ស្ដែងនៅ ក្នុងក្រុងកំពតទាមទារឲ្យ មាននូវបន្ទប់ទឹក និងបង្គន់អនាម័យ ទីសាធារណៈបន្ថែមទៀត ដែលជាតម្រូវការ កាន់តែមានទំហំច្រើនឡើង ដើម្បីបម្រើដល់ សាធារណជន ក៏ដូចជាសម្រាប់ការ ទាក់ទាញក្នុងវិស័យ ទេសចរណ៍របស់ ខេត្តផងដែរ។

ប៉ុន្តែទោះបីយ៉ាងណា ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់អាជ្ញាធរនិងជំនាញ ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន អនុវត្តវិធានការណែនាំ របស់ក្រសួងសុខា ភិបាលក៏ដូចការណែនាំរបស់ប្រមុខ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន គឺវិធានការ ៣កុំ ៣ការពារ ឱ្យបានទាំងអស់គ្នាដើម្បីកាត់បន្ថយ ឬ បញ្ឈប់ការឆ្លង រីករាលដាលជំងឺ កូវីដ១៩ចូលក្នុងសហគមន៍ នៃខេត្តកំពត ផងដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំតាមការ ឲ្យដឹងរបស់មន្ត្រី ទទួលបន្ទុក រដ្ឋបាលខេត្តកំពត បានកសាងនិងកំពុងកសាង ថែមនូវបន្ទប់ទឹក និងបង្គន់អនាម័យ តាមទីសាធារណៈ មានចំនួន ៤កន្លែង ដើម្បីបម្រើដល់ សាធារណជនក៏ដូច ជាភ្ញៀវទេសចរមក លេងកម្សាន្តខេត្ត កំពតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *