ពលករខ្មែរជិត ២០០ នាក់ ត្រូវបានថៅកែថៃ ដឹកមកទំលាក់តាមផ្លូវ ក្បែព្រំដែនខេត្តសុរិន្ទ ដោយសារកូវីដ ផ្ទុះខ្លាំងពេក

(ប្រទេសថៃ)៖ កាលពីម្សិលមិញនេះ នៅក្នុងខេត្តសុរិន្ទ កម្លាំងប៉ូលិសអន្តោ ប្រវេស្តថៃបានដើរ ប្រមូលពលករខ្មែរ ដែលថៅកែ ឬអ្នកម៉ៅការ សំណង់បានដឹកយកមកទំលាក់នៅតាមផ្លូវ ដើម្បីបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ដោយសារតែខេត្តំនួន ៤ នៅភាគខាងត្បូង នៃប្រទេសថៃ មានការផ្ទុះកូវីដធ្ងន់ធ្ងរ ពេក ដែលតម្រូវអោយមាន ការផ្អាកការងារមួយចំនួនធំ ។

យោងតាមកិច្ចប្រជុំរបស់ គណរដ្ឋមន្ត្រីកាល ពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆាបានសម្រេច បិទខ្ទប់ខេត្តចំនួន ៤ នៅភាគខាងត្បូង នៃប្រទេសថៃ ( ជាប់ព្រំដែនភូមា ) គឺមានខេត្ត សុងខ្លា ខេត្តនរ៉ាធីវ៉ាត ខេត្តយ៉ាឡា និងខេត្ត ប៉ាតានី បន្ទាប់មានការ ផ្ទុះនូវជំងឺកូវីដ-១៩ ខ្លាំងពេក និង កំណត់អោយ មានការបិទនូវទី តាំងការងារមួយចំនួនធំ ពិសេសគឺ ការងារកសាង ដែលការបិទខ្ទប់នេះ ត្រូវចាប់ផ្តើមពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ។

ដោយសារបញ្ហានេះហើយ ទើបបានជាទីតាំង កសាងស្ទើរទាំងអស់ ចាប់ផ្តើមអោយកម្មករ វិលត្រឡប់ទៅកាន់លំនៅ ឋានវិញជាបណ្តោះអាសន្ន ដោយឡែកកាល ពីថ្ងៃទី ២៧ ខែមិថុនា ម្សិលមិញនេះ នៅក្នុងខេត្តសុរិន្ទ ត្រង់ម្តុំស្រុកកាប់ឈើង គឺមានការដឹកពលករ ខ្មែរយកមកទំលាក់ តាមផ្លូវសរុបប្រមាណ ២០០ នាក់ ដើម្បីអោយធ្វើដំណើរ ចេញមកកម្ពុជាវិញតាម ច្រកអន្តរជាតិ ចម ក្នុងឃុំដាន ស្រុកកាប់ឈើង ខេត្តសុរិន្ទ ។

នៅពេលនោះដែរគេ សង្គេតឃើញកម្លាំង ប៉ូលិសអន្តោប្រវេសន៍ ស្រុកកាប់ឈើង បានប្រមូលកម្មករខ្មែរទាំងអស់ យកទៅពិនិត្យសំណាក និងវាស់កម្តៅ ទើបអាចអោយវិល ត្រឡប់មកកាន់ស្រុក កំណើតវិញ ប៉ុន្តែរហូតមក ទល់នឹងពេលនេះ គេមិនដឹងថា តើពលករខ្មែរទាំងនោះ បានឆ្លងដែនមកដល់ ទឹកដីខ្លួនហើយឬនៅ ហើយក៏មិនដឹងថា តើកម្លាំងសមត្ថកិច្ច យើងបានត្រៀមអោយ ពួកគេធ្វើចត្តាឡីស័ក ឬយ៉ាងណានោះដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *