​និស្សិតកំពុងធ្វើចត្តាឡីស័ក ៥៤នាក់បានទទួល អំណោយស្បៀងរបស់ លោកសសុខាតាម រយះ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការ នគរបាលខេត្ត បន្ទាយមាមជ័យ

(ខេត្តបន្ទាយមានជ័យ)៖ និស្សិតក្នុងនោះមាន ប្រុស ស្រី ចំនួន៥៤នាក់កំពុងធ្វើ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃក្នុង ភូមិទឹកកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយ ជាស្បៀងអាហារ របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ជាប្រធានក្រុម ប្រឹក្សាភិបាល សាកលវិទ្យាល័យមានជ័យ និងលោកជំទាវ កែសួនសុភី តាមរយៈ លោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

ក្នុងនោះលោក ឧត្តសេនីយ៍ទោ សិទ្ធិ ឡោះបានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់លោក ស សុខា និងលោកជំទាវ កែសួនសុភី និងធ្វើការអគុណ ដល់លោកទាំង២ ដែលតែងតែយក ចិត្តទុកដាក់ពីសុខទុក្ខរបស់ និស្សិតដែលកំពុងស្នាក់ នៅសិក្សានៅសាកល វិទ្យាល័យមានជ័យ ជារើយៗ កន្លងមក។

លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងទៀត ថាស្បៀងរបស់លោក ស សុខានិង លោកជំទាវ កែសួនសុភីធ្វើ ការឧបត្ថម្ភដូចជាស្បៀង អាហារនិងថវិកាមួយ ចំនួនចែកជូនប្អូនៗ ក្មួយៗជានិស្សិតទាំង ៥៤នាក់ ដែលបានប៉ះពាល់ដោយ ផ្ទាល់ឬក៏ដោយប្រយោល ជាមួយអ្នកកើត ជំងឺកូវីដ.១៩ ហើយ កំពុងធ្វើចត្តាឡីស័ក នៅក្នុងអន្តរវាសិកដ្ឋាន នេះរយៈពេល១៤ថ្ងៃ រួមមានថវិកាចំនួន ២លាន៧សែនរៀល អង្ករចំនួន១.៣៥០ គីឡូក្រាម ទឹកសុទ្ធវីតាល ចំនួន១៦២កេស ត្រីខចំនួន៥៤យួរ មីចំនួន៥៤កេស ទឹកក្រូចចំនួន ៥៤កេស ដើម្បីចែកជូន ប្អូនៗក្មួយៗ ទាំង៥៤នាក់ ដោយក្នុង១នាក់ ទទួលបានថវិ​កាចំនួន៥ម៉ឺនរៀល អង្ករចំនួន២៥គ.ក្រ, ទឹកសុទ្ធវីតាល់៣កេស មី០១កេស ត្រីខ០១យួរទឹក ក្រូច០១កេស ។

លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្តាំផ្ញើដល់ប្អូន ក្មួយនិស្សិតទាំងអស់ ដែលកំពុងធ្វើ ចត្តាឡីស័កនេះ ត្រូវមានអនាម័យ ឲ្យបានល្អ អនុវត្តតាមការណែ នាំរបស់ក្រសួង សុខាភិបាល និងវិធានការរបស់ រាជរដ្ឋាភិបាលគឺ៣ ការពារនិង៣កុំឲ្យ បានខ្ជាប់ខ្ជួន និងជូនពរដល់ប្អូនៗ ក្មួយៗទាំងអស់ ជៀសឲ្យឆ្ងាយ ពីជម្ងឺដ៏កាចសាហាវនេះ ។

គួររំលឹលផងដែរថា កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ មាននិស្សិត ១នាក់ ជំនាញ្រឿងយន្ត កសិកម្មជំនាន់ទី១២ នៃមហាវិទ្យាល័យ កសិកម្មនិងកែច្នៃអាហារ ស្នាក់នៅអន្តេវាសិកដ្ឋា ននិស្សិតស្រី  ធ្វើការផ្នែកលក់ នៅដេប៉ូចែកចាយ ទំនិញនៅផ្សារហ៊ុយឡេង ក្នុងក្រុងសិរីសោភ័ណ មានអាការៈក្តៅខ្លួន  ទៅពេទ្យពិនិត្យនិងធ្វើ តេស្តរហ័សឃើញ លទ្ធផលវិជ្ជមាន ដែលជាករណីឆ្លង ក្នុងព្រឹត្តការណ៍ សហគមន៍ ២០កុម្ភៈ កុំពុងស្នាក់នៅព្យាបាល នៅអគាសុខាភិបាល សាកលវិទ្យាល័យមានជ័យ ។

នៅថ្ងៃដដែលនោះដែរ រដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមការងារមន្ទីរ ពេទ្យបង្អែកក្រុងសិរីសោភ័ណ បានមកយកសំណាក និស្សិតដែលបានប៉ះ ពាល់ផ្ទាល់និងប្រយោល ជាមួយអ្នកជំងឺខាងលើ សរុបចំនួន៥៤នាក់ ស្រី២៧នាក់ អវិជ្ជមានទាំងអស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *