ថ្ងៃទី១ ខែកក្កដា ២០២១ ក្រុមគ្រូពេទ្យ ចាប់ផ្តើមចាក់ វ៉ាក់សាំងកូវីដ.១៩ ជូនដល់ប្រជាពល រដ្ឋរស់នៅ ក្រុងប៉ោយប៉ែត មាន៩ ទីតាំង

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១នេះ ក្នុងសាល ប្រជុំសាលាខេត្ត បន្ទាយមានជ័យ បានបើកកិច្ចមួយស្តីពី ក្រុមគ្រូពេទ្យ ចាប់ផ្តើមចាក់វ៉ាក់ សាំងកូវីដ.១៩ ជូនដល់ប្រជា ពលរដ្ឋរស់នៅក្រុង ប៉ោយប៉ែតហើយ ក្នុងនោះ មាន៩ ទីតាំង ដោយមានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជា ច្រើនទៀត។

លោកអ៊ុំ រាត្រី បានមានប្រសាសន៍ ក្នុងកិច្ចជុំនោះថា នេះជាដំណឹង ល្អណាស់ សម្រាប់បងប្អូនរស់ នៅក្រុង ប៉ោយប៉ែតក្រុម គ្រូពេទ្យចាប់ផ្តើមបើក យុទ្ធនាការចាក់ វ៉ាក់សាំង ចាប់ពីថ្ងៃទី១ កក្កដា ២០២១ ពេញទីក្រុងប៉ោយប៉ែត តែម្តង ក្នុងនោះមាន៩ទីតាំង ស្មើនឹង១៥ ក្រុម១ទីតាំង ស្ថានីយរថភ្លើង ២ក្រុម ២មណ្ឌលសំចត១ ក្រុម ៣វត្តផ្សារកណ្តាល ២ ក្រុម៤វត្តរស្មីទួលពង្រ ២ ក្រុម ៥សាលារៀន បឋមសិក្សាស្រះត្រាច និមិត្ត២ ក្រុម ៦វត្តនិមិត្តសុធីរាម កូនដំរី ១ ក្រុម៧ វត្តត្រាច ២ ក្រុម ៨សាលាបឋម សិក្សាអូរឬស្សី ២ ក្រុម៩ទល់មុខ សាលាក្រុង ១ ក្រុម ។

លោកអ៊ុំ រាត្រីបានបញ្ជាក់ឲ្យដឹង បន្តថាក្នុង​គោលការណ៍ ​ចាក់វ៉ាក់សាំង កូវីដ.១៩នេះ ចាក់ឲ្យអ្នកស្ម័គ្រ ចិត្តតែប៉ុណ្ណោះ ចាប់ពី​មនុស្ស​អាយុ​១៨​ឆ្នាំ ​ឡើងប្រព្រឹត្តិ​ទៅក្នុង ​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្រោម​ការគិតគូរ​ និង​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គម ហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុខមាលភាព​ របស់​ប្រជាជន​កម្ពុជា ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាចាក់​វ៉ាក់ សាំងបង្កាជម្ងឺកូវីដ.១៩ នេះនៅទីកន្លែង​ដែល​ បាន​បែងចែក  ក្នុង​ការចាក់​វ៉ាក់ សាំង​ជូន​ដោយ​ផ្អែក លើ​គោល​ការស្ម័គ្រ ចិត្ត​តែប៉ុណ្ណោះ។

ក្នុងនោះលោកអ៊ុំ រាត្រីបានធ្វើការផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋរស់ នៅក្រុងប៉ោយប៉ែតទាំង អស់បានចាក់​វ៉ាក់ សាំង​កូវីដ.១៩រួចហើយត្រូវចូល រួមធ្វើអនាម័យឲ្យ បានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្ត ឲ្យបាន៣ការពារ  និង៣កុំ តាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាង ដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោម ច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និង មិនត្រូវប្រើម៉ាស៊ីន ត្រជាក់ច្រើន ពេកនោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *