ខឹងបងថ្លៃស្តីបន្ទោសរឿង ដើរលេងដាច់យប់ ទាញកាំបិត កាប់បណ្តាលអោយ របួសធ្ងន់ត្រូវសមត្ថកិច្ច ចាប់ក្របួចជាប់………‌‌‌!!!!!

(ខេត្តបាត់ដំបង)៖ យុវរជនចិត្តខ្លាំងម្នាក់ ខឹងនឹងបងថ្លៃស្តី បន្ទោសរឿងដើរ លេងដាច់យប់ ក្លាយជាសង្ក្រាមពាក្យ សម្តីទាញកាំបិតមក កាប់បងថ្លៃឯងបណ្តាល អោយរងបួសធ្ងន់ហើយ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុងថ្មគោល ក្របួចជាប់ហេតុការដ៏ ភ្ញាក់ផ្អើលនេះបានកើត ឡើងកាលពីព្រឹកថ្ងៃ ទី១៩ខែមិសុនាឆ្នាំ ២០២១វេលាម៉ោង ១០និង២០នាទី នៅចំណុចក្រុមទី៥៩ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោលបាន ប្រាប់អោយដឹងថា ជនសង្ស័យ មានឈ្មោះ បាន គឹមសឹង ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ចំណែកជនរងគ្រោះ មានឈ្មោះ ប៉ិញ ជឿម ភេទប្រុស អាយុ៣៣ឆ្នាំត្រូវជា បងថ្លៃជនដៃដល់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

កម្លាំងសមត្ថកិច្ចដកហូត បានវត្ថុងរួមមាន កាំបិតវែងចំនួន មួយដើម។

លោកអធិការបាន ប្រាប់អោយដឹងបន្តរទៀតថា មុនពេលកើតហេតុ ជនរងគ្រោះត្រូវជា បងថ្លៃបានស្តី បន្ទោលអោយប្អូន ថ្លៃរឿងដើរលេងដាច់យប់ ធ្វើអោយប្អូនថ្លៃចិត្តសឿង ខឹងនិងបងថ្លៃរបាន ដើរទៅទាញកាប់ មកកាប់បងថ្លៃ ចំកែងដៃស្តាំ បណ្តាលរងរបួសធ្ងន់។

លោកអធិការបានអោយ ដឹងបន្ថែមទៀតថា ក្រោយពីបានទទួលបាន សេចក្តីរាយការណ៍ មានករណីអំពើហឹង្សា ខាងលើភ្លាមកម្លាំង នគរបាលនៃអធិការ រដ្ឋាននគរបាលស្រុក ថ្មគោលបានសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រី ចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការ រដ្ឋាននគរបាល ស្រុកថ្មគោលភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថតាងត្រូវបានកម្លាំងនគរបាលជំនានៃអធិការនគរបាលស្រុកថ្មគោលកសាងសុំនុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់បន្តរទៅតាមនីតិវិធីច្បាប់រឺឯជនរងរគ្រោះត្រូវបានសាច់ញាតិបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកឃុំបឹងព្រីដើម្បីព្យាបាលមុខរបួស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *