សមត្ថកិច្ចឃាត់ជន សង្ស័យម្នាក់មុខសញ្ញា ចាស់លួចទូរស័ព្ទគេ បានហើយនៅក្នុង ក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ បានធ្វើសកម្មភាពលួច ទូស័ព្ទគេត្រូវបានកម្លាំង នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបានហើយកាល ពីរសៀលថ្ងៃទី១៥ខែ មិថុនាឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទីស្ថិតនៅ ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានប្រាប់អោយដឹងថា ជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមានឈ្មោះ រ៉ែន សីហា ភេទប្រុស  អាយុ២៧.ឆ្នាំ ជាមុខសញ្ញាចាស់ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកអធិការបាន ប្រាប់អោយដឹង បន្តរទៀតថា ជនសង្ស័យខាងលើបាន ធ្វើសកម្មភាពលួច ទូរស័ព្ទគេ កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញបានដកហូតបានវត្ថុ តាងបានរួមមានទូរស័ព្ទ មួយគ្រឿងម៉ាក អាយហ្វូន8ផ្ល័ស (iPhone 8Plus) ចំនួន 1គ្រឿង, អាយហ្វូន6 (iPhone 6) ចំនួន 1គ្រឿង និងសាមស៊ុង ហ្គាឡាក់ស៊ីណូត4  (Samsung galaxy note4) ចំនួន 1គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង កំពុងរៀបចំ សំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធី ៕ ដោយលោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *