អភិបាលខេត្តកំពត ទទួលអំណោយ សប្បុរសធម៌ពី ក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេន ដើម្បីរួមចំណែក បង្ការទប់ស្កាត់ជំងឺកូវីដ១៩

(ខេត្តកំពត)៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងមានការ ចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គភាព ចំណុះសាលាខេត្ត  បានទទួលអំណោយ សប្បុរសធម៌ពីក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ដើម្បីរួមចំណែក ក្នុងស្ថានភាព ដែលរដ្ឋ បាលខេត្តកំពត កំពុងអនុវត្តសកម្មភាព យកចិត្តទុកដាក់ប្រយុទ្ធ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

អំណោយដែលបាន ប្រគល់និងទទួលឱកាសនោះរួមមាន៖ -ថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីជួយឧបត្ថម្ភ ដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត។ -អង្ករ ២០តោន ម៉ាស់ ១២កេស ស្មើ៦០០ប្រអប់ មាន៣ម៉ឺនម៉ាស់ និងទឹកអាកុលចំនួន១០កាន ស្មើ៣០០លីត្រសម្រាប់រដ្ឋបាលខេត្ត។

ក្នុងពិធីនោះ លោក ចច នីកូឡាស់ នាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានថ្លែងការកោត សរសើរចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ដែលកន្លងមកតែង បានអនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ មានលក្ខណៈល្អប្រសើរ ធ្វើឲ្យសកម្មភាពសេវា កម្មគ្រប់ប្រភេទ ពិសេសការរកស៊ី របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ក្នុងខេត្តកំពតមានការ រីកចម្រើនជាបន្តបន្ទាប់។

តែទោះបីយ៉ាងណា លោកនាយកក្រុមហ៊ុន នៅតែសម្ដែងការជួយ ឧបត្ថម្ភគាំទ្រក្នុងស្មារតី ទឹកចិត្តសប្បុរសធម៌ ដោយស្ម័គ្រស្មោះ ដើម្បីរួមចំណែកជា មួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ ពិសេសក្នុងស្ថានភាព ដែលរដ្ឋបាលខេត្តកំពត កំពុងសកម្មយកចិត្តទុកដាក់ ប្រយុទ្ធនិងបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ ដ៏ប្រពៃរបស់ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ដែលកន្លងមកតែងតែ ជួយឧបត្ថម្ភគាំទ្រទាំងថវិកា ស្បៀងអាហារនិងសម្ភារៈ ក្នុងការរួមចំណែកជា មួយរដ្ឋបាលខេត្តកំពត  ដើម្បីជួយដល់ការងារ មនុស្សធម៌និង កិច្ចការសង្គម ពិសេសប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងផលប៉ះពាល់ក្នុង ស្ថានភាពរដ្ឋបាលខេត្ត កំពតកំពុងយកចិត្តទុក ដាក់ប្រយុទ្ធនិង បង្ការទប់ស្កាត់ជំងឺ កូវីដ១៩នា ពេលនេះជាដើម។

ឯកឧត្តមអភិបាល ខេត្តក៏បានបញ្ជាក់ ឲ្យដឹងដែរថា អំណោយទាំងនេះ ឯកឧត្តម និងចាត់ចែងបញ្ជូនឲ្យ បានជាបន្ទាន់ទៅ ដល់រដ្ឋបាលក្រុង ស្រុកទាំង៨ និងឃុំ សង្កាត់ទាំង៩៣ក្នុងខេត្ត ដើម្បីផ្ដល់ជូនបន្ត ដល់ប្រជាពល រដ្ឋងាយរងគ្រោះ ពិសេសប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត កំពតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *