ប្រពលរដ្ឋជាង១០០គ្រួសារ នៅឃុំកោះតូច និងឃុំបឹងទូក ផ្ទុះការតវ៉ា ខណៈក្រុមហ៊ុន សុខាអូតែលបូកគោ ឈូសឆាយរំលោភ យកដីរបស់ពួកគាត់

(ខេត្តកំពត)៖ ពលរដ្ឋប្រមាណ ជាង១០០គ្រួសារ ដែលរស់នៅក្នុងភូមិ សាស្ត្រឃុំចំនួន២ គឺឃុំកោះតូច និងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បាននាំគ្នាតវ៉ា ខណៈក្រុមហ៊ុនសុខា អូតែលបូកគោ យកគ្រឿង ចក្រមកឈូសឆាយ បំផ្លាញផលដំណាំ របស់ពួកគាត់ ដើម្នីរំលោភយកដី ស្ថិតនៅតាមជើងភ្នំ នៃភូមិសាស្ត្រឃុំទាំង ពីរខាងលើ។

ការផ្ទុះការតវ៉ានេះបាន កើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវឡើង រមណីយដ្ឋាន ឋានសួគ៌បូកគោ ក្នុងភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ជុំវិញការតវ៉ានេះ ប្រជាពលរដ្ឋខាងលើ បានអះអាងថា ទីតាំងដីដែលក្រុមហ៊ុន សុខាអូតែលកំពុងឈូស ឆាយបំផ្លាញដំណាំ ពួកគាត់នេះ ដើម្បីដាំដំណាំថ្មី ជំនួសវិញ ហើយកន្លងមកពួក គាត់បានកាន់កាប់ អាស្រ័យផលលើ ដីនេះជាច្រើនឆ្នាំ មកហើយ ដោយពួកគាត់ ក៏បានដាំដំណាំជា ប្រភេទរុក្ខជាតិហូបផ្លែ ជាច្រើនមុខ ប៉ុន្តែខណៈនេះត្រូវបាន ក្រុមហ៊ុនសុខាអូតែល បញ្ជាឲ្យគ្រឿងចក្រ ឈូសឆាយផល ដំណាំគ្រប់ប្រភេទ អស់គ្មានសល់ រួចហើយដាំរុក្ខ ជាតិផ្សេងៗជំនួសវិញ។

ប្រភពពីពលដ្ឋដដែល បានបញ្ជាក់ទៀតថា ចំពោះការរំលោភ បំពានដីធ្លីបែបនេះ បានធ្វើឲ្យពលរដ្ឋរាប់រយ គ្រួសារត្រូវបាត់បង់ ដីដែលធ្លាប់ អាស្រ័យផល ប្រកបការងារ កសិកម្ម ព្រោះកន្លងមក ពួកគាត់ម្នាក់ៗមានដី ត្រឹមតែជាង១ហិកតាប៉ុណ្ណោះ ដើម្បីដាំដំណាំរួមផ្សំ អាស្រ័យផលសម្រាប់ ចិញ្ចឹមគ្រួសារ ប៉ុន្តែពេលនេះបែរជា ត្រូវរងនូវការកៀបសង្កត់ ពីសំណាក់ក្រុមហ៊ុន សុខាអូតែលទៅវិញ។

ទោះជាបែបណា នៅព្រឹកថ្ងៃដដែល អ្នកសារព័ត៌មានមិន អាចសុំការបំភ្លឺពីខាងក្រុមហ៊ុន និងជំនាញពាក់ព័ន្ធនៅឡើយទេ។ តែជុំវិញរឿងរ៉ាងនេះ ប្រជាពលរដ្ឋជាង១០០គ្រួសារខាងលើ បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាជួយរកដំណោះ ស្រាយជូនពួកគាត់ផង។

សូមបញ្ជាក់ថា ទីតាំងដីទំនាស់ គឺស្ថិតក្នុងឃុំចំនួន២ គឺឃុំកោះតូច និងឃុំបឹងទូក​ ស្រុកទឹកឈូ ខេត្តកំពត ដោយតំបន់ខ្លះ គ្រប់គ្រងដោយក្រុម ហ៊ុនសុខាអូតែ និងភូមិសាស្ត្រខ្លះទៀត ជាតំបន់គ្រប់គ្រង ដោយជំនាញបរិស្ថាន ប៉ុន្តែប្រជាពលរដ្ឋបាន កាន់កាប់អាស្រ័យ ផលជាច្រើនឆ្នាំ មកហើយ ដោយកន្លងមក ពលរដ្ឋដែលកាន់កាប់ដី ខាងលើក៏ធ្លាប់នាំគ្នាមកជួប ជុំនៅមុខសាលាខេត្តកំពត ដើម្បីសុំអន្តរាគមន៍ ពីប្រមុខដឹកនាំ ខេត្តផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *