អាជ្ញាធរ ជំនាញ និងក្រុមគ្រូពេទ្យ មកធ្វើតេស្តយកសំ ណាកកម្មកររោង ចក្រពូចិន ខណៈរកឃើញ កម្មករ២១នាក់ មានវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរស្រុកកំពង់ត្រាច និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត  ព្រមទាំងក្រុមគ្រូពេទ្យ បានចុះធ្វើតេស្ត យកសំណាកកម្មករ រោងចក្រពូចិន នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីពិនិត្យធ្វើ តេស្តយកសំណាក ក្នុងចំណោមកម្ម ករចំនួន៤៤នាក់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។

ចំពោះការចុះពិនិត្យធ្វើ តេស្តយកសំណាក់ដល់ កម្មករនាព្រឹកនេះ ក៏មានវត្តមានលោក អូន ខន អភិបាល ស្រុកកំពង់ត្រាច និង លោក អឹុង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តកំពត ព្រមទាំងសមត្ថកិច្ច ក្នុងតំបន់ផងដែរ។

ទាក់ទិននឹងការធ្វើ តេស្តកាលពីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ដែរថា ចំពោះតួលេខកម្មករ វិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ គ្រាន់ជាតួលេខបឋម មិនទាន់ជាផ្លូវ ការនៅឡើយទេ៕ (ព័ត៌មានបឋម)

You might like

Leave a Reply

Your email address will not be published. Required fields are marked *