រថយន្ត៣គ្រឿងព្រលះគ្នា ពេលភ្លៀងកំពុងធ្លាក់ បណ្តាលឲ្យមនុស្ស ៨នាក់រងរបួសធ្ងន់ ស្រាល

(ខេត្តកំពត)៖ យ៉ាងហោចណាស់ក៏ មានមនុស្ស៥នាក់ រងរបួសធ្ងន់ និង៣នាក់ទៀតរង របួសស្រាល ក្នុងករណីគ្រោះ ថ្នាក់ចរាចររវាង រថយន្ត៣គ្រឿងពេល មេឃកំពុងភ្លៀង ដោយហេតុការណ៍ នេះបានកើតឡើងកាល ពីវេលាម៉ោង ១៦និង៣៩នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិ លេខ៣ កំពត-ភ្នំពេញ ចន្លោះបង្គោល គីឡូម៉ែត្រ១៣៨-១៣៩ រវាងរថយន្ត និងរថយន្ត ចំនួន៣គ្រឿងបុក តគ្នា មានទិសដៅផ្ទុយគ្នា។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្ត៣ គ្រឿងប៉ះទង្គិចគ្នា៖ ទី១-បង្កឡើងដោយ រថយន្តម៉ាកLX-570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-3456 ធ្វើដំណើរ ពីលិចទៅកើតបើក បរដោយឈ្មោះលឹម ស៊ីឌឿន ភេទប្រុស អាយុ ៤២ ឆ្នាំនៅភូមិហនុមានឃុំកណ្ដឹង ស្រុកបាទី​ ខេត្តតាកែវ បើកជែងចូលទៅផ្លូវ ចំណែកផ្លូវម្ខាងទៀត ទើបជ្រុលទៅប៉ះទង្គិច ជាមួយរថយន្ត១គ្រឿងទៀត ដែលបើកបរមក ពីកើតទៅលិច(ផ្ទុយគ្នា) ធ្វើឲ្យរថយន្តLX-570ខូចខាតកម្រិតធ្ងន់ហើយ អ្នកបើកបររង របួសស្រាល ចំណែកអ្នករួមដំណើរ ជាមួយ៣នាក់ ជាជនជាតិចិន២នាក់ រងរបួសធ្ងន់ ត្រូវបានដឹកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។

ទី២.រថយន្តម៉ាកដេវូពណ៌ស ខៀវពាក់ស្លាកលេខកណ្ដាល 2A-2578 កន្ទុយរម៉កពាក់ ស្លាកលេខកំពង់ស្ពឺ4A-0425 បើកបរដោយឈ្មោះជុំ គង់ ភេទប្រុសអាយុ ៣៤ ឆ្នាំនៅភូមិខ្សុំឃុំ បន្ទាយដែកស្រុកកៀន ស្វាយខេត្តកណ្ដាល រងរបួសបាក់ដៃឆ្វេង បញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្តកំពត មានទិសដៅពីលិចទៅកើត។

ទី៣.រថយន្តម៉ាកFUSO ពណ៌សពាក់ស្លាក លេខព្រះសីហនុ 3A-1314 បើកបរដោយឈ្មោះមាង សារ័ត្ថ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត របួសធ្ងន់។

អ្នករួមដំណើរ២នាក់ ឈ្មោះមាង សារ៉ូ  ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅ ភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់ និងម្នាក់ទៀតមិន បានស្គាល់ឈ្មោះ អ្នកទាំង៣បានបញ្ជូន ទៅមន្ទីរ ពេទ្យបង្អែកខេត្តកំពត។

បច្ចុប្បន្នវត្ថុតាង រថយន្តទាំង៣គ្រឿង ឍសមត្ថកិច្ចបានយក ទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំថ្មី បណ្តោះអាសន្ន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *