កំលាំងចំរុះឈរជើងនៅ ស្រុកម៉ាឡៃឃាត់ខ្លួន​ ពលករ​លួច​ឆ្លងដែន​ ខុសច្បាប់​៩​នាក់

(ខេត្តបន្ទាយមានជ័យ)៖  លោក​វរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​ សឹក​រង​ខេត្ត សហការ​ជាមួយ ផ្នែក​សឹក​រង​ម៉ាឡៃ និង​វរ​សេនា​តូច​នគរ បាល​ព្រំដែន​គោក​លេខ​៨១៥ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អូរ​ស្រឡៅបាន ចុះល្បាតនៅតាមព្រំដែន ខែ្មរថៃ បានប្រទះឃើញព​លករ ​ខ្មែ​ចំនួន​៩​នាក់ ដែល​លួច​ឆ្លងដែន ​ដោយ​ខុសច្បាប់ នៅ​ចំណុច ភូមិ​បឹងរាំង ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ក្នុងនោះមានស្រី​៣​នាក់ ដៃ​ល​ពួកគេ​បំ​រ៉ុង​លួច ​ឆ្លងដែន​ទៅរក​ការងារ ​ធ្វើ​នៅ​ប្រទេស​ថៃ នៅ​ព្រឹក ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​។

លោក​វរសេនីយ៍ឯក ព្រហ្ម សុភា បានប្រាប់ឲ្យដឹងថា ក្រោយពី​ឃាត់ខ្លួន​បាន ពករទាំង៩នាក់នោះ ហើយបាន​ណែនាំ​ដល់​ បងប្អូនកុំ​បន្ត​ចាញ់បោក​មេខ្យល់ ដែល​តែងតែ​បញ្ចុះបញ្ចូល នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ដោយ​មិន​គិតពី​សុវត្ថិភាព និង​ខាតបង់​ប្រាក់ កាស​ជា​បន្តបន្ទាប់ ជាពិសេស​សូម​បន្ត ​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ អោយបាន​ទាំងអស់គ្នា​។

​លោក​វរសេនីយ៍ឯក ព្រហ្ម សុភាបានប្រាប់ឲ្យដឹង បន្តថាបន្ទាប់មកពករទាំង ៩នាក់នោះបាន​ប្រគល់​ទៅ​ ឲ្យកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អូរ​ស្រឡៅ​ដើម្បី​ សាកសួរ​នឹង​បញ្ជូន​ ទៅធ្វើ​ច​ត្តា​ឡី​ស័ក ។​

សូមជម្រាបថាកន្លងមក កម្លាំងចម្រុះបានធ្វើការ ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ក្នុងនោះ បាន ឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​ បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់ ​បាន​មួយចំនួន បញ្ជូនទៅ​សមត្ថកិច្ច ​ជំនាញ​ចាត់វិធានការ​ តាមផ្លូវ​ច្បាប់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *