ក្រុមគ្រូពេទ្យជំនាញ ជួរមុខបានរកឃើញ វិជ្ជមាននៃជម្ងឺកូវីដ.១៩ មានចំនួន៤៩នាក់ នៅថ្ងៃទី១៦ក្នុងនោះអ្នកជា សះស្បើយពីជម្ងឺកូវីដ.១៩ មានចំនួន២៦៣នាក់ ពិនិត្យនៅថ្ងៃទី១៧នេះ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានធ្វើការប្រកាស​រក ឃើញ​មនុស្ស​ចំនួន​៤៩​នាក់ ​បន្ថែមទៀត ឆ្លង​ជំងឺ​កូ​វីដ​.១៩ ដែល​ទើប​រកឃើញ ​ថ្មីភាគច្រើនមក ពីប្រទេស ថៃ ក្នុងនោះក៏មានអ្នក ជាសះស្បើយ​ចំនួន ​២៦៣​នាក់​ផងដែរ ប្រកាសនៅព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ។

នៅក្នុងខេត្តបន្ទាយ មានជ័យយើងនេះ ក្នុងនោះរកឃើញក្នុង ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ស្រុកថ្មពួក ព្រះនេត្រព្រះជាដើម។

នេះបើតាមការអះអាង របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យបាន ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាសូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យ បានជ្រាបថានៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ មានករណីជាសះ ស្បើយពីជំងឺកូវីដ.១៩មានចំនួន ២៦៣នាក់បើតាមលទ្ធផល ធ្វើតេស្តរហ័យ+វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ៀខែមិថុនា ឆ្នាំ ២០២១ នេះបានរកឃើញមាន ជំងឺកូវីតថ្មីដែលជា ករណីឆ្លងនៅក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១ពី ពលករវិល ត្រឡប់មកពីប្រទេសថៃ លើបុរសស្ត្រីជន ជាតិខ្មែរចំនួន៤៩ នាក់នៅក្នុងខេត្តបន្ទាយ មានជ័យនេះ។

រដ្ឋបាលខេត្តសូមជម្រាប ជូនបងដល់បងប្អូន ប្រជាពលរដ្ឋនិង សាធារណជនដែលបាន ប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួប ក្រុមគ្រូពេទ្យនិងធ្វើ ចត្តាឡីស័កដើម្បីយក សំណាកទៅត្រួតពិនិត្យ និងអ្នកប៉ះពាល់ដោយ ប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ.១៩ទាំង៤៩នាក់ខាងលើសូម រួសរាន់ធ្វើចត្តាឡីស័ក  តាមផ្ទះក្នុងក្រុម គ្រួរសាររៀងៗខ្លួន ដោយមិនត្រូវពាក់ ព័ន្ធនឹងប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការ ប្រែប្រួលសុខភាព ខុសពីប្រក្រតីដូចជា មានកំដៅពី ៣៧ អង្សាសេ ក្អក កណ្តាស់  ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។

ត្រូវប្រញាប់ទំនាក់ទំនងទៅ ក្រុមឆ្លើយតបជា បន្ទាន់នៃមន្ទីរសុខាភិបាល ខេត្តឬមន្ទីរពេទ្យខេត្ត ក្នុងស្រុកឬមណ្ឌល សុខភាពឃុំសង្កាត់ និងអាជ្ញាធរមូលដ្ឋាន ។

ធ្វើការទំនាក់ទំណង តាមលេខទូរស័ព្ទ លេខ ០១២.៧៣៤០៤២ .០១២៩៤៨៧៧៩ ក្នុងនោះសូមបង ប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តា ជ្រាបជាព័ត៌មាននឹងបន្ត ចូលរួមអនុវត្តតាមវិធានការ ៣ការពារ ៣កុំជាដាច់ខាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *