ឯកឧត្តម លីវ​ សុភក្រ្តា​ បាននាំយកម៉ាស់​ពេទ្យ ចំនួន១៥មុឺនម៉ាស់​ឧប្ថម្ភ ដល់រដ្ឋបាលខេត្តដើម្បី យកទៅចែកដល់ ក្រុមគ្រូពេទ្យ សមរភូមិមុខ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម លីវ​ សុភក្រ្តា​ អនុរដ្ឋលេខាធិការ​ ក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិក រាជរដ្ឋាភិបាលចុះជួយ ខេត្តបន្ទាយមានជ័យ បាននាំយកម៉ាស់​ពេទ្យ ចំនួន១៥មុឺនម៉ាស់​ ឧប្ថម្ភដល់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចែកដល់ ក្រុមគ្រូពេទ្យសមរភូមិមុខ នៅព្រឹកថ្ងៃ ទី​១៦​ ខែមិថុនា​ ឆ្នាំ២០២១​ នៅក្នុងសាលាខេត្ត បន្ទាយមានជ័យ។

ឯកឧត្តម លីវ​ សុភក្រ្តា​ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ម៉ាស់​ពេទ្យ ចំនួន១៥មុឺនម៉ាស់​នេះ បាននាំយកមក ប្រគល់ជូនរដ្ឋបាលខេត្ត បន្ទាយមានជ័យ​​ ដេីម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម លីវ​ សុភក្រ្តា​ បានប្រាប់បញ្ជាក់ឲ្យដឹង បន្តថាក្នុង​កាលៈទេសៈ​សម័យ កូវីដ.១៩កំពុងរាតបាតពេញប្រទេស យើង​ដឹងថា​អ្នកណា​ ក៏មាន​ភាព​តាន តឹង​និងជម្ងឺកូវីដ .១៩នេះដែរប៉ុន្តែ​ក៏​ត្រូវ ជឿជាក់ថា យើងទាំង អស់គ្នាមិនអាច​អស់ សង្ឃឹមត្រូវតែតស៊ូជានិច្ច។

លោកបានបញ្ជាក់ ឲ្យដឹងបន្តថា ក្នុងឆ្នាំ២០២០ បន្តដល់ឆ្នាំ ២០២១នេះដោយ សារជម្ងឺកូវីដ-១៩ផ្ទុះ ឡើងពាសពេញ ពិភពលោកពិសេស ប្រទេសកម្ពុជានោះ តម្រូវឲ្យយើងទាំង អស់គ្នាត្រូវពាក់ម៉ាស់ និង លាងដៃនិងអាល់កុល ចែលពិសេស ជម្ងឺនេះឆ្លងលឿន គឺមនុស្សចាស់ អ្នកមានជម្ងឺផ្សេង បើយើងមិន ការពារវាដូចជា ក្នុងទីប្រជុំជនក្នុងផ្សារ ទីវត្តអារាម កន្លែងទីប្រជុំជន ត្រូវពាក់ម៉ាស់ជានិច្ច ពិសេសកន្លែង ដែលសប្បាយ ហើយត្រូវជាស វាងឲ្យឆ្ងាយ នូវការចូលរួមផឹកសីុ កម្មពិធីការ បុណ្យទានផ្សេងៗ ព្រោះជម្ងឺនេះវាងាយ និងឆ្លងណាស់ហើយ បើសង្ស័យថាមានជម្ងឺនេះ ឆ្លងហើយត្រូវទៅ មណ្ឌលសុខភាពឲ្យ អ្នកជំនាញធ្វើការ ពិនិត្យត្រូវនៅដាច់ដោយ ឡែកក្នុងរយះពេល១៤ ថ្ងៃកុំដើរចម្លងដល់ អ្នកដទៃឲ្យសោះ។

ក្នុងនោះផងដែរ អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លីវ សុភក្ត្រា ដែលជានិច្ចកាលតែង តែនាំយកអំណោយ ស្បៀងជាអង្ករ គ្រឿងឧបភោគ បរិភោគសម្រាប់ ប្រេីប្រាស់ក្នុងកិច្ចការ ងារប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ-១៩ជាច្រេីនមក ចូករួមជាមួយរដ្ឋបាល ខេត្តបន្ទាយមានជ័យ នាពេលកន្លងមកផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *