អាជ្ញាធរ និងកងកម្លាំងចម្រុះ ចុះ បើក ទីតាំងចំនួន៣ ឱ្យដំណើរការ ចេញចូល ជាធម្មតា ឡើងវិញ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត???

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃអាទិត្យ ១១ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ .លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត និង លោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ក្រុងប៉ោយប៉ែត បានអញ្ជើញ ដឹកនាំ ក្រុមការងារ ចម្រុះ ចុះ បើក ទីតាំងចំនួន៣ ឱ្យដំណើរការ ចេញចូល ជាធម្មតា វិញក្រោយ បិទទ្ទប់ បណ្ដោះអាសន្ន ដើម្បីការពារ ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ។

យោងលិខិត រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបញ្ចប់ការ បិទខ្ទប់នៅទីតាំងចំនួន០៣ រួមមាន ទី១ . ផ្សារត្រី ភូមិប៉ាលីលេយ្យ១ ទី២ . បុរីធីធី ភូមិអូរជ្រៅនិងទី៣ ភូមិសាស្រ្តមួយចំនួន ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ . លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ កងកម្លាំង សមត្ថកិច្ច គ្រប់អង្គភាព ដែលបាន ខិតខំប្រឹងប្រែងបំពេញភារកិច្ច យាមកាម បិទខ្ទប់ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅ ដែលបានគ្រប់គ្រង ទោះមានភ្លៀងខ្យល់ យប់ព្រលប់ យ៉ាងណា ក៏នៅតែបន្ត ភារៈកិច្ចខ្លួន បានល្អប្រសើរ ។

ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ខេត្ត សូម អំពាវនាវដល់លោក លោកស្រី ទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕ ដោយ,លោក មាសនិរត្តន៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *