ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនប្រជាពលរដ្ឋនៅមណ្ឌលព្យាបាលសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច ដែលកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក

(ខេត្តកំពត)៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត អមដំណើរដោយ លោកអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកា ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យា បាលជំងឺកូវីដ១៩ កម្រិតបឋម និងអ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលសាលា វិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច។

មានប្រសាសន៍ សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត  បានបញ្ជាក់ថា បើទោះបីក្នុងរយៈ ពេលនេះ បងប្អូនប្រជាពលរដ្ឋ បាននឹងកំពុងសម្រាកព្យាបាល ធ្វើចត្តាឡីស័ក ក៏ពិតមែន ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន តែងតែមានការព្រួយ បារម្ភយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋ បាលរាជធានី ខេត្តគិតគូរចំពោះបង ប្អូនប្រជាពលរដ្ឋជា ប្រចាំគ្រប់ពេលវេលា ក្នុងស្ថានភាពពិភព លោកក៏ដូចជាកម្ពុជា យើងកំពុងរងការ យាយីដោយជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ដូច្នេះក្នុងរយៈពេល នេះសូមបងប្អូន មេត្តាទ្រាំអត់ធ្មត់ ថែរក្សាសុខភាព ដោយអនុវត្តឲ្យបានល្អ តាមការណែនាំរបស់ គ្រូពេទ្យក៏ដូចជាវិធាន ការរបស់ ក្រសួងសុខាភិបាល ហើយបើមានអាការៈ ប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ ទំនងមកក្រុមគ្រូពេទ្យ ដើម្បីជួយដល់បងប្អូនជាបន្ទាន់។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ នៅពេលជា សះស្បើយ ឬធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដោយមិនមាន បញ្ហាអ្វីប្រែប្រួលទេ ពេលវិលត្រឡប់ ទៅលំនៅឋានវិញត្រូវតែ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នា ប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ ដែលជា សត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុង ក្រុមគ្រួសារ ក្នុងសហគមន៍ក្នុង ប្រទេសយើងបន្តទៀត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បាន ថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឲ្យបន្ត យកចិត្តទុកដាក់បន្ថែម ទៀតតាមការណែនាំ របស់រដ្ឋបាលខេត្ត ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជូនថវិកា ចំនួន៥លាន ២សែនរៀល សម្រាប់អ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក ក្នុងម្នាក់ៗ៥ម៉ឺនរៀល និងថវិកា ១លានរៀលទៀត សម្រាប់ក្រុមគ្រូពេទ្យ១០ នាក់ក្នុងម្នាក់ៗ ១០ ម៉ឺនរៀលរួមនឹងថវិកា មួយចំនួនទៀតដល់ កងកម្លាំងទាំង៣យាម ប្រចាំការផងដែរ ហើយឯកឧត្តម អភិបាលខេត្តនឹងបន្ត ផ្ដល់ទឹកអាកុល ម៉ាស់ និងទឹកសុទ្ធ សម្រាប់ជួយផ្គត់ផ្គង់ ដល់អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តា ឡីស័កនៅទីនោះផងដែរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *