ក្រសួងមហាផ្ទៃខំទុកចិត្ត ដាក់ឲ្យធ្វើអភិបាល ស្រុកភ្នំស្រុកបានធ្វើហើយ សុីមិនរើសគ្រាន់តែ ឡានដឹកដីក៏យកលុយ ដែរទោះផ្លូវខូចខ្ទេចអសបំផ្លាញដោយឡានដឹកដីនេះក៏ដោយ

(ខេត្តបន្ទាយមានជ័យ)៖ ក្រសួងមហាផ្ទៃខំទុកចិត្ត ដាក់ឲ្យធ្វើអភិបាល ស្រុកភ្នំស្រុកបានធ្វើ ហើយសុីមិនរើស គ្រាន់តែឡានដឹកដី ក៏យកលុយដែរធ្វើ ឲ្យឡានដឹកដីលើស ទម្ងន់ខូចផ្លូវខ្ទេចអស់។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១នេះរដ្ឋបាល ខេត្ត​បន្ទាយមានជ័យ ​ចេញ​លិខិត​បង្គាប់ ការ​មួយ ដោយ​ចាត់តាំង ​ក្រុម​ប្រចាំការ​ត្រួតពិនិត្យ យានយន្ត​ដឹកជញ្ជូន ​លើស​ទម្ងន់ កម្រិត​កំណត់ ដែល​បើកលើ​ បណ្តាញ​ផ្លូវ ជនបទ​ក្រាល​កៅស៊ូ ដែលមាន​ទីតាំង ចាប់ពី​ភូមិ​ត្រាង ឃុំ​ភ្នំ​ដី រហូតដល់​ភូមិ​ធ្នង់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​ចំណែកមេភូមិ​រង្វាន ឃុំ​ណាំតៅបាន ​ប្រាប់ថា ពិតជា​បាន​បង់លុយ ថ្លៃ​របរ​បូម​ខ្សាច់ ​ជូន​លោក​អភិបាល  ស្រុក​ភ្នំស្រុក ហើយ​ការដឹក ​ដីខ្សាច់​ពី​ទីនោះ ក៏បានធ្វើឲ្យខូច ​ផ្លូវ​ជនបទយ៉ាងដំណំ។

ក្រោយពីបំផ្លាញផ្លូវខូច យ៉ាងខ្លាំងរួចមកលោក អ៊ុំ រាត្រីបានចេញលិខិត១ច្បាប់ យោង​លិខិត​បង្គាប់ការ  លេខ​០២៣/២១ លបក ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​ក្រុម​ប្រចាំការ ដូចខាងលើ ដែលមាន​សសមាស ភាពចូលរួមមាន១លោក ឈឿង ក្រៃ​យ៉ុង  នាយក​រដ្ឋបាល​ សាលាខេត្តជា ​ប្រធាន២លោក សុក រឹទ្ធិ អភិបាលរង ​ស្រុ​ក្នំ​ស្រុក ជា​អនុប្រធាន​៣ លោក ស៊ិ​ញ ឈិ​ញ តំណាង​សហគមន៍ ​ថែទាំ​ផ្លូវ អនុប្រធាន​អចិន្ត្រៃយ៍ និង​សមាជិក ៤ រូប​ទៀត មកពី​ទីចាត់ការ​អន្តរ ​វិស័យ​សាលាខេត្ត ការិយាល័យ​ផ្លូវ​ជនបទ នៃ​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក ។

​គួររំលឹកថាផងដែរថា លោក អ៊ុំ រាត្រីបាននិយាយថា ករណី​ឡានដឹកដី ដឹកខ្សាច់ សំភារះសំណង់ លើស​ទម្ងន់ នៅ​ភ្នំស្រុក​នេះបាន ​ស្រាវជ្រាវ​ឃើឃើញថា មានរថយន្តដឹកខ្សាច់ បង្កឲ្យខូចខាត​ផ្លូវ​ជនបទ យ៉ាងខ្លាំង រឿងនេះ វា​ពាក់ព័ន្ធ​លោក​ អភិបាលស្រុក យកលុយ​ពី​មេភូមិ ដែល​ចាំ​ប្រមូល ​ពីរ​ណ្តៅ និង​ឡាន​ដឹក​ខ្សាច់ ហេតុនេះ ត្រូវ​ធ្វើការ ។

​ក្នុងនោះនគរបាល ​ស្រុក​ភ្នំស្រុកកន្លងមក បាន​ឃាត់ឡាន ចំនួន៤គ្រឿងលួចដឹក ដីនិង​ខ្សាច់​លើស​ទម្ងន់  នៅ​ចំណុច​ផ្លូវ​អក្សរ  T​ផ្លូវបំបែក​ទៅ​ឃុំ​ណាំតៅ និង​ឃុំ​ស្ពាន​ស្រែង ស្ថិតក្នុង​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុកយកមក ធ្វើកិច្ចសន្យាលើកទី១ ក្នុងពេល​ចាប់​ រថយន្ត​នោះ អ្នកបើកនិង ​ម្ចាស់​រថយន្ត បាន​តវ៉ា​ថា ហេតុ​អី​ក៏មាន  សមត្ថកិច្ច ចេញ​ចាប់​ឡាន​ពួក គេ​បើ​ពួកគេ បាន​បង់លុយជូន លោកអភិបាលស្រុក រួចរាល់អស់ហើយ​។​

ករណីនេះរឿងឡានបំផ្លាញ ផ្លូវនេះក្នុង​កិច្ចសម្ភាសន៍ ពលរដ្ឋ និង​មេភូមិ បាន​ប្រាប់ថា ពួកខ្លួន​ពិតជា​បាន  បង់លុយ​ថ្លៃ​របរ​បូម​ខ្សាច់ ក្នុង​ស្ទឹង​ស្រែង ភូមិ​រង្វាន ឃុំ​ណាំតៅ​ ជូន​លោក​អភិបាល ស្រុក​ភ្នំស្រុក ហើយ​ឡាន​ដឹក​ខ្សាច នៅទីនោះមមាញឹក ​ខ្លាំង​ក្នុង​២​ឆ្នាំ ចុងក្រោយ​នេះ ក៏មាន​ចំណែក​ដែរ ក្នុងការ​ដឹកជញ្ជូន បង្ក​ឲ្យខូចខាត ផ្លូវ​ជនបទ ក្រាល​កៅស៊ូ​ពី​ឃុំ​ភ្នំ​ដី ទៅ​ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ដូច​ការរកឃើញ ពិតប្រាកដប៉ុន្តែ ​សកម្មភាព​អាជីវកម្ម​របស់ ពួកគេ មាន​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ។​

ទាក់ទិន​ការ​ចោទ និង​បន្ទោ​សរបស់ លោកអ៊ុំរាត្រី លោក​យឹម សំណាង អភិបាល ស្រុក​ភ្នំស្រុក បាន​ប្រាប់​ឲ្យដឹង ថាលោក​មិន បានដឹង​អ្វី​ឡើយ បានបង្វែរ​ ទៅ​សួរ​លោក សុក រឹទ្ធិ អភិបាលរង​ស្រុក ទទួលបន្ទុក​វិញ ព្រោះ លោក​បានចេញ លិខិត​បង្គាប់ការ ឲ្យចុះ​អនុវត្ត ។​ លោកអភិបាល ស្រុកភ្នំស្រុក ពេលកើតមានរឿង ដល់អភិបាលខេត្ត កំពុងតែរកត្រូវខ្លួន ឯងតែប៉ុណ្ណោះ៕ ដោយ ប.ជ

You might like

Leave a Reply

Your email address will not be published. Required fields are marked *