លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូនិគម និង លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក បានចែកគ្រឿង ឧបភោគបរិភោគដល់ មណ្ឌលចត្តាឡីស័ក តាមបណ្តា ឃុំទាំងចំនួន១០ ក្នុងស្រុក???

(ខេត្តសៀមរាប)៖ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក ម៉ក់ ប្រុស អភិបាលនៃគណៈ អភិបាលស្រុកសូទ្រនិគម និង លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក បានចែកគ្រឿងឧបភោគ បរិភោគដល់មណ្ឌល ចត្តាឡីស័កតាម បណ្តាឃុំទាំង១០ ក្នុងស្រុក ដើម្បីគាំទ្រក្នុងការ អនុវត្តវិធានការ  ទប់ស្កាត់ការឆ្លងរីករាល ដាលនៃកូវីដ១៩ នៅក្នុងសហគមន៍ ដើម្បីដាក់បងប្អូន ប្រជាពលរដ្ឋដែលវិល ត្រឡប់ពីក្រៅប្រទេស និងក្នុងប្រទេស ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

ជាមួយគ្នានោះលោក ម៉ក់ប្រុស បានមានមតិណែ នាំដល់លោកមេឃុំ ទាំងអស់ត្រូវបន្តយក ចិត្តទុកដាក់ចំពោះបងប្អូនប្រជា ពលរដ្ឋនៅក្នុងមណ្ឌល ចត្តាឡីស័កតាមឃុំរៀងៗខ្លួន។

ក្នុង១ឃុំៗទទួលបានគ្រឿ ងឧបភោគបរិភោគដូច ខាងក្រោម អង្ករចំនួន ៣០០គីឡូក្រាម មី ២កេសតូច ទឹកត្រី ៥យួរ ទឹកស៉ីអ៉ីវ ២យួរ ត្រីខ ចំនួន ២០កំប៉ុង ស្ករស ១កញ្ចប់ ប៊ីចេង ១កញ្ចប់ ទឹកបរិសុទ្ធ ២យួរ និង ទឹកអាល់កុល ចំនួន ៥លីត្រ ។

ក្នុងនោះផងដែរលោក ម៉ក់ប្រុស បានលើកឡើងថា យើងទាំងអស់គ្នាត្រូវចូល រួមអនុវត្តវិធានការទប់ ស្កាត់ជំងឺកូវីដ១៩ឱ្យបាន អនុវត្តនូវវិធានការ៣ ការពារ៣កុំ តាមកាណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ណែនាំរបស់រាជ រដ្ឋាភិបាលកម្ពុជាផងដែរ៕ ដោយ លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *