លោកវរសេនីយ៍ឯក ពេជ្រសារ៉ែន អធិការនគរបាល ក្រុងបាត់ដំបងដឹកនាំកម្លាំង ចុះបង្ក្រាបករណីជួញ ដូរនិងប្រើប្រាស់គ្រឿងញៀន មួយកន្លែងនិងឃាត់ខ្លួន បានជនសង្ស័យចំនួន ២នាក់ បញជូនទៅកាន់ តុលាការ

(ខេត្តបាត់ត់ដំបង)៖ កម្លាំងនគរបាលក្រុង បាត់ដំបងដឹកនាំបញ្ជារ ផ្ទាលដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង ចុះបង្ក្រាបករណីរក្សារទុក និងចែកចាយគ្រឿងញៀន មួយកន្លែងនិងឃាត់ខ្លួន បានជនសង្ស័យ២នាក់ កាលពីយប់ថ្ងៃទី២១ខែ ឧសភាឆ្នាំ២០២១ វេលាម៉ោង ២២និង០៥នាទី នៅត្រង់ចំណុច ភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានប្រាប់អោយដឹងថា ជនសង្ស័យ ទាំង២នាក់ ដែលកម្លាងជំនាញឃាត់ខ្លួនបានទី១ឈ្មោះមាស មាឡៃ ហៅថា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី២ឈ្មោះ ម៉ៅ វុធ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងជំនាញឆែកឆេរនិងដកហូតបានវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០១ ថង់ធំ សង្ស័យ សារធាតុញៀន ទម្ងន់ ១០២.១៩ ក្រាម (ទាំងសំបក) ថ្នាំគ្រាប់ពណ៌ទឹកក្រូច រាងមូលសំប៉ែត មានត្រាអក្សរ WY ចំនួន ២០៣ គ្រាប់ សង្ស័យសារធាតុញៀន និងពណ៌បៃតង ចំនួន ០២គ្រាប់ សង្ស័យសារធាតុញៀន ទម្ងន់ ២១.២៣ក្រាម (ទាំងសំបក) ទូរសព្ទដៃ ចំនួន ០២ គ្រឿង និងដែកកេះចំនួន ០៣និងម៉ូតូ ០១ គ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ សេរ៊ី ឆ្នាំ២០២១  លេខតួ លេខម៉ាស៊ីន ND 125ME-5921629 គ្មានស្លាកលេខ។

លោកអធិការបានបន្តរទៀតថា ដោយអនុវត្តតាម ការណែនាំរបស់ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គគឹមសាន ស្នងការ​ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ព្រមទាំងមាន​ការ​ សម្របសម្រួល​នីតិវិធីពី ព្រះរាជអាជ្ញា​ ននៃអយនៃអយ្យ ការអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញនៃ អធិការនគរបាល ក្រុងបាត់ដំបងឈាន ដល់ឃាត់ខ្លួនជន សង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជនាញ នៃអធិការនគរបាល ក្រុងបាត់ដំបង កសាងសំណុំរឿងដើម្បី បញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បីចាត់ ការបន្តទៅតាមនិតិវិធីច្បាប់ ៕ ដោយ លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *