ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវ បង្ក្រាបបាន២នាក់ ???

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។

កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥និង៣០នាទី នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលួចមាន ស្ថានទម្ងន់ទោស (ឆក់) ជនជាតិ ចិន បង្កដោយជនសង្ស័យ ចំនួន០២នាក់ ប្រើប្រាស់មធ្យោបាយ ម៉ូតូ២គ្រឿងម៉ាក Nex សេរី២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាក់ ហុងដា ឃ្លីក សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ បានសម្រេចរួចគេច ខ្លួនបាត់តែម្តង។

ក្រោយពីទទួលបានពាក្យ បណ្តឹងពីជនរងគ្រោះ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ  និងកំណត់បានអត្ត សញ្ញាណជនសង្ស័យ រហូតឈានដល់ ការឃាត់ខ្លួន០២នាក់ នៅចំណុចផ្សេងៗគ្នា មានឈ្មោះដូចខាងក្រោម៖ ជនសង្ស័យ ទី១៖ ឈ្មោះ ស្វាយ រិទ្ធី ហៅ (ប៊យ) អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទី២៖ ឈ្មោះ ជុំ ស៊ីជែន អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅចំណុចសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងដែលកម្លាំង ជំនាញចាប់ដកហូត ម៉ូតូធ្វើសកម្មភាព ឆក់ម៉ាកនិច ០១គ្រឿង ប្រាក់ដុល្លារមួយចំនួន (ប្រាក់ជនរងគ្រោះ)។

តាមចម្លើយរបស់ជនសង្ស័យ ខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាពលួចមានស្ថាន ទម្ងន់ទោស (ឆក់) ជនជាតិចិន នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ប្រាកដមែន។ បច្ចុប្បន្ននាយកដ្ឋានកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បី ផ្តន្ទាទោសតាមច្បាប់៕ ដោយ លោកសឿនហៀឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *