កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់និងជួញដូរ គ្រឿងញៀនល្មើស ច្បាប់រួមទាំង វត្ថុតាងមួយចំនួន!

(ខេត្តកំពង់ឆ្នាំង)៖ នៅវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ កម្លាំង កងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង ដឹកដោយលោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង និងដោយមានការ សម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កំពង់ឆ្នាំង និងបានទទួល បញ្ជាពីលោក  ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធ ហត្ថខេត្ថកំពង់ឆ្នាំង សហការជាមួយ កម្លាំងកងរាជអាវុធ ហត្ថខេត្តពោធិ៍សាត់ ព្រមទាំងមានការ សម្របសម្រួល នីតិវិធីពីព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្ដពោធិ៍សាត់ កម្លាំងបានចុះបង្ក្រាប ករណីរក្សារទុក ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុ ញៀននៅចំណុច ភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បាន ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន ០៨កញ្ចប់កញ្ចប់ធំ នឹង០៩កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង, ថយន្តចំនួន ០២គ្រឿងន និងម៉ូតូចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបាន មន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំងកំពុង កសាងសំណុំរឿងដើម្បី បន្តតាមនីតិវិធីច្បាប់៕ លោក សឿន ហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *