លោកវរសេនីយ៍ទោទឹម វិឆ័យ អធិការ ទើបតែចូល កាន់តំណែងថ្មីៗ មិនប្រណីដៃដឹក នាំកម្លាំងចុះ ប្រតិបត្តិការសហការ ជាមួយសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់ម្នាក់ដែល លួចនាំមនុស្សឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់???

(ខេត្តបាត់ដំបង)៖ កាលថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២១ ដោយអនុវត្តតាម បទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ សាត​ គឹមសាន​ស្នងការនគរ បាលខេត្តបាត់ដំបង ក្រោមការបញ្ជាផ្ទាល់ លោកវរសេនីយ៍ទោ  ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូនទៅ តែទទួលតំណែងថ្មីៗ បញ្ចេញថ្វីដៃដ៏រហ័ស ដូចភ្នែកបន្ទោល បានចាត់តាំង​កម្លាំង​ នគរបាលអធិការ ស្រុកសំពៅលូន​ សហការជា មួយកម្លាំងវរសេនា តូចនគរបាលការពារ ព្រំដែនគោកលេខ​៨១៧, កម្លាំងយោធា វរសេនាតូច៥៣៣  និង កម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន ដែលកំពុងបំពេញតប កិច្ចការពារតាមខ្សែ បន្ទាត់ព្រំដែនធ្វើការឃាត់ ខ្លួនមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ ចំនួនម្នាក់ ឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង  ដែលបានធ្វើសកម្មភាពលួចនាំមនុស្សចំនួន ៦ នាក់ ក្នុងនោះ  ក្មេង ចំនួន ៣ នាក់​ ដោយនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ  ចូលទៅទឹកដីថៃ តាមភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ុំ

ខណៈដែលសមត្ថកិច្ច ចម្រុះកំពុងដើរក្បាតជា ប្រចាំនឹងបំពេញ ភារកិច្ចការពារតាម ខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់រាល់ បទល្មើសផ្សេងៗ និងមិនឱ្យពលករ ធ្វើដំណើរឆ្លង ដោយខុសច្បាប់ពី ប្រទេសថៃ ចូលមកកម្ពុជា ពីកម្ពុជាទៅប្រទេសជិត ខាងតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាល ដាលនិងការពារជំងឺ កូវីដ១៩មិនអោយឆ្លង ចូលក្នុងសហគមន៍ ។

បច្ចុប្បន្ន ជនសង្ស័យជាមេខ្យល់ ចំនួនម្នាក់មានឈ្មោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នគរបាលនៃអធិការដ្ឋាន នគរបាលស្រុកសំពៅលូន កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ចំណែកពលករ ចំនួន៦នាក់ត្រូវបាន លោកវរសេនីយ៍ទោ ទឹមវិ ឆ័យ សុំគោលការណ៍ ពីថ្នាក់លើដើម្បី អប់រំណែនាំធ្វើកិច្ច សន្យារួចរាល់បានឲ្យ វិលត្រឡប់ទៅ គេហដ្ឋានវិញ៕ដោយលោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *