លោក ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យ កងទ័ពជួរមុខ ទិសទី១បន្ទាយមានជ័យ ដែលកំពុងបំពេញភារ:កិច្ច យកសំណាកតំបន់ ក្រហមក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យ ក្រុមគ្រូពេទ្យទ័ពជួរមុខ ទិសទី១ បន្ទាយមានជ័យ សហការណ៍ជាមួយ ក្រុមគ្រូពេទ្យមន្ទីរ សុខាភិបាលខេត្ត ចុះយកសំណាក ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានការសង្ស័យ ឆ្លងជំងឺកូវីដ-១៩ ក្នុងតំបន់ក្រហមបិទខ្ទប់ ក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរ ដល់ក្រុមគ្រូពេទ្យ កងទ័ពជួរមុខ ដែលខិតខំបំពេញភារ កិច្ចតាមបទបញ្ជា ថ្នាក់លើ ចូលរួមពន្លឿនការ យកសំណាក ដើម្បីកាត់ផ្តាច់ការ ឆ្លងរីករាលដាលជំងឺដ៏ កាចសាហវនេះ និងសូមឣោយបងប្អូន ជាក្រុមគ្រូពេទ្យមុខ ប្រុងប្រយ័ត្នខ្ពស់ ក្នុងកំឡុងពេលប្រតិបត្តិការ ឣនុវត្តន៍បច្ចេកទេស តាមការណែនាំរបស់ ជំនាញសុខាភិបាល ការពារកំុឣោយឆ្លង មកដល់ក្រុមគ្រូពេទ្យ កងទ័ពជួរមុខយើងនិង តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ៣ កុំ៣ការពារ។ ដោយ លោក មាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *