លោក សនសំអាត ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រឡាច បានដឹកនាំ សមាជិក សមាជិកា ថ្នាក់ស្រុក និងថ្នាក់ឃុំ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូនគ្រួសាររងគ្រោះដោយ សារភ្លើងឆេះផ្ទះចំនួន ០២គ្រួសារ!!!

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក សន សំអាត ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រឡាច បានដឹកនាំ សមាជិក សមាជិកា ថ្នាក់ស្រុក និងថ្នាក់ឃុំ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូនគ្រួសាររងគ្រោះដោយ សារភ្លើងឆេះផ្ទះចំនួន ០២គ្រួសារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០ នាទី នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក (សន សំអាត) ក៏បានពាំនាំការសាក សួរសុខទុក្ខពីលោក ( ហេង ពិទូ ) ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជាខេត្តកំពង់ឆ្នាំង។

លោកក៏បានផ្ដាំផ្ញើឱ្យ ប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាព អោយបានល្អ ដោយរស់នៅត្រូវ មានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារ រូបត្ថម្ភឱ្យបានត្រឹមត្រូវ សូមមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ដើម្បីជៀស ផុតពីការគ្រោះថ្នាក់ផ្សេងពិសេស ជាពិសេសត្រូវចូល រួមការពារពីជំងឺកូវីដ-១៩។

អំណោយដែលបាន នាំយកចែកជូនរួមមាន៖ អង្ករ ២០គីឡូក្រាម, ឃិតធំ២កញ្ចប់ និងឃិតតូច២កញ្ចប់ , មី១កេស, និងថវិកាចំនួន ១,២៣០,០០០ រៀល ៕ ដោយ លោក សឿនហៀរ ឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *