កុំចេះតែហ៊ានកុំឃ្លាន តាមចង់មិនទាន់បាន មួយដង្ហើមចង្រិតផង បុរសចិត្តតិរិឆ្ឆាន ម្នាក់ត្រូវបានសមត្ថ កិច្ចស្រាវជ្រាវចាប់ វ៉ៃខ្នោះក្នុងករណីរំលោភ ហើយសំលាប់ យកសាកសពជនរងគ្រោះ ទៅទម្លាក់ចោលនៅក្នុង ព្រៃស្ដុកដើម្បី បំបាត់ភស្តុតាង???

(ខេត្តឧត្ដរមានជ័យ)៖ ប្រជាពលរដ្ឋរបានប្រទះ ឃើញសាកសពនៅក្នុ ងត្រពាំងមួយកន្លែងដែល មានព្រៃស្តុក ចម្ងាយ ១៥០០ម៉ែត្រ  ស្ថិតនៅក្នុង ភូមិ រលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពី រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៧និង ៤០នាទី ហើយក៏បានរាយការណ៍ ជូនអាជ្ញាធមាន សមត្ថកិច្ចនៅក្នុងមូលដ្ឋាន។

ក្រោយពីទទួល ព័ត៌មានភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំង ជំនាញផែនព្រហ្មទណ្ឌ និងសហការជា មួយកម្លាំង.នៃអធិការដ្ឋាន នគរបាលស្រុកចុងកាល់ ចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ យ៉ាងយកចិត្ត ទុកដាក់ទៅលើសាកសព ។

សាកសពជនរងគ្រោះមាន ឈ្មោះ ងួយ សុណី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ រលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរកសិករ។

បើតាមការបំភ្លឺពីឪពុក .ម្តាយ ជនរងគ្រោះបានបន្ត ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី កូនស្រីរបស់គាត់ ដែលជាជនរងគ្រោះ បានជិះកង់ទៅ បេះផ្លែព្រីងទុំ នៅចំណុចកើត ហេតុខាងលើ លុះដល់ពេលល្ងាច ពុំឃើញកូនស្រីរបស់ គាត់វិលត្រឡប់ មកផ្ទះវិញ ក៏បានរាយការណ៍ ប្រាប់លោកមេភូមិ និងអ្នកជិតខាង ឲ្យជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧:៤០នាទី ក៏បានប្រទះឃើញសព ស្លាប់នៅក្នុងត្រពាំង ដែលមានព្រៃស្តុក។

ក្រោយមក សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យ ទៅលើសពជន រងគ្រោះរួច ហើយបានការស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់សមត្ថកិច្ច កំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ អឿម សារី  ហៅស្រ៊ី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ជាមួយគ្នា ក្រោយពីសមត្ថកិច្ច ធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយថា:ខ្លួនពិតជា បានធ្វើសកម្មភាព ចាប់រំលោភ ជនរងគ្រោះ ហើយបានសម្លាប់ បំបិទភស្តុតាងពិត ប្រាកដមែន រួចហើយយកសាក សពទៅបោះចោលក្នុង ត្រពាំងដែលមានព្រៃស្តុក។

រីឯកង់របស់ជនរង គ្រោះយកទៅទំលាក់ ចូលក្នុង អូរ ចម្ងាយពីកន្លែងកើត ហេតុប្រហែល ២០០ម៉ែត្រ។បច្ចុប្នន្នជន សង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការសាកសួរបន្ត និងកសាង សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *