ពីធីប្រកាសចូល កាន់មុខតំណែង ប្រធានមន្ទីរកិច្ចការ នារីខេត្តកំពត

(ខេត្តកំពត)​៖ ពិធីប្រកាសចូល កាន់មុខតំណែង ប្រធានមន្ទីរកិច្ចការ នារីខេត្តកំពត បានធ្វើឡើងនៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដែលពិធីនេះរៀប ចំឡើងនៅឯសាលា ខេត្តកំពត ដោយមានការអញ្ជើញ ចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកព្រះរាជាអាជ្ញា ប្រធានសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំង ទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត។

ក្នុងពិធីនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងកោតសរសើរ ដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ អាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ច មន្ត្រីរាជការនៃ ខេត្តកំពតទាំងមូល តែងតែខិតខំដឹកនាំ និងបំពេញភារកិច្ច ធ្វើឲ្យខេត្តកំពត មានការរីកចម្រើន ជាបន្តបន្ទាប់ មានស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ល្អប្រសើរ ជាពិសេសស្ថិតក្នុង បរិបទកូវីដ១៩នេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជាវ តាយ ក្នុងនាមក្រសួង កិច្ចការនារី និងរដ្ឋបាលខេត្តកំពត បានផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍ លើកិច្ចការសំខាន់ៗ មួយចំនួន ដល់លោកស្រី ហួត រី ប្រធានមន្ទីរកិច្ចការ នារីដែលទើប ប្រកាសតែងតាំងនា ពេលនេះដូចខាងក្រោម៖

១-ត្រូវបន្តអនុវត្តការងារ ដែលនៅសេសសល់ ពីលោកស្រី សឿន សារី ឲ្យបានចប់សព្វ គ្រប់តាមផែនការ

២-បន្តយកចិត្តទុកដាក់ អនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួល ខុសត្រូវខ្ពស់ស្របតាម តួនាទីភារកិច្ចរៀងៗខ្លួន ព្រមទាំងពង្រឹង ការអនុវត្តច្បាប់ លិខិតបទដ្ឋាន គតិយុត្តិនានា និងគោលការណ៍ ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្ត

៣-ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ ថ្នាក់ក្នុងមន្ទីរ ឲ្យបានល្អប្រសើរ ពោលគឺសំដៅលុប បំបាត់ភាពអសកម្ម ទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌វិជ្ជាជីវរៈ

៤-ត្រូវធ្វើកិច្ចសហការ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងាររបស់យើង មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅ បម្រើផលប្រយោជន៍ ជូនរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត

៥-ពេលជួបការលំបាក ត្រូវរាយការណ៍សុំយោ បល់ពីថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដើម្បីជួយដោះស្រាយ ដោយមិនត្រូវ ទុកការងារទាំងនោះចោលឡើយ

៦-យកចិត្តទុកដាក់ជម្រុញ លើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្តល់ឱកាសការងារ ដល់មន្ត្រីវ័យក្មេង ដែលជាធនធាន មនុស្សសម្រាប់បន្តវេន នៅថ្ងៃខាងមុខ។

សូមជម្រាបថា តាមរយៈប្រកាសលេខ៣៣៣ កកន/ប្រក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី ត្រូវបានតែងតាំ ងលោកស្រី ហួត រី ជាប្រធានមន្ទីរកិច្ចការ នារីខេត្តកំពត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *