​កំលាំងនគរបាលព្រំ ដែនឃាត់ខ្លួនជន ជាតិថៃចំនួន៤នាក់ និងជនជាតិខ្មែរ១នាក់ បញ្ជូនឲ្យជំនាញចាត់ ការតាមផ្លូវច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ កំលាំងនគរបាលព្រំដែន បានធ្វើការឃាត់ខ្លួនជន ជាតិថៃចំនួន៤នាក់ និងជនជាតិខ្មែរ១នាក់ បញ្ជូនឲ្យជំនាញ ចាត់ការតាមផ្លូវច្បាប់ នៅវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសិលាខ្មែរ  ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលប៉ុស្តិ៍ការ ពារព្រំដែនសិលាខ្មែរ បានឲ្យដឹងថា ជនជាតិថៃ ទាំង៤នាក់ មានស្រី១នាក់ បានលួចឆ្លងដែន មកខ្មែរនិងជន ជាតិខ្មែរ១នាក់ប្រុស ជាអ្នកឌុបជន ជាតិថៃទាំង៤នាក់ បម្រុងឆ្លងចូលក្នុ ងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត  ត្រង់គោលដៅ ត្រួតពិនិត្យ មុខប៉ុស្ដិ៍ការពារ ព្រំដែនសិលាខ្មែរ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបានឃាត់ ខ្លួនទាំងជនជាតិថៃ និងបុរសជនជាតិខ្មែរ អ្នកដឹកតាមម៉ូតូ ហើយបានប្រគល់ ឲ្យនគរបាលជំនាញ អន្តោប្រវេសន៍ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិង ចាត់វិធានការបន្តផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *