ចាក់វ៉ាក់សាំង​កូ​វីដ​.១៩ ប្រភេទ Sinovac ជូនដល់ក្រុមគ្រួសារ កងរាជអាវុធហត្ថ ១.៥០០នាក់ ក្នុងបញ្ជាការ តំបន់ប្រតិបត្តិការសឹករង

(ខេត្តបន្ទាយមានជ័យ)៖ ក្រុមគ្រួសារកងរាជអាវុធហត្ថ និងសាច់ញាតិអាវុធហត្ថ មានចំនួន១.៥០០នាក់ បានទៅចាក់វ៉ាក់សាំង ការពារការជម្ងឺកូវីដ-១៩ លើកទី១ ដូសទី១ នៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានការចូលរួម លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា ការចាក់វ៉ាក់សាំង​កូ​វីដ​.១៩ ប្រភេទ Sinovac ជូនដល់ក្រុមគ្រួសារ និងសាច់ញាត្តិកង រាជអាវុធហត្ថ១.៥០០នាក់ នេះក្នុង​គោលការណ៍​ ស្ម័គ្រចិត្តចាប់ពី​មនុស្ស ​អាយុ​១៨​ឆ្នាំ​ឡើងទៅ ហើយ​ថ្ងៃនេះ ជា​ថ្ងៃទី​១ នៃ​ការបើកការ ចាក់​វ៉ាក់សាំងថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​.១៩ ប្រភេទ Sinovac ដែល​បាន​ប្រព្រឹត្តិ​ ទៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្រោម​ការគិតគូរ​  និង​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គ មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុខមាលភាព​របស់ ​ប្រជាជន​កម្ពុជា ។

ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បានរៀបចំ​ចាក់​ជូន ​ដល់​ក្រុមគ្រួសារកង រាជអាវុធហត្ថ១.៥០០ នាក់ទៅតាម​ពេលវេលា និង​ទីកន្លែង​ដែល ​បាន​បែងចែក ក្នុង​ការចាក់​វ៉ាក់សាំង ​ជូន​ដោយ​ផ្អែក លើ​គោល​ការស្ម័គ្រ ចិត្ត​តែប៉ុណ្ណោះ។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានធ្វើការផ្តាំផ្ញើរ ដល់ក្រុមគ្រួសារនិង សាច់ញាតិអាវុធហត្ថ ដែលបានចាក់ ចាក់​វ៉ាក់សាំង​កូវីដ.១៩ រួចហើយទាំងអស់ សូមចូលរួមធ្វើ អនាម័យឲ្យ បានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្ត ឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍ របស់ប្រមុខរាជ រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោម ច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើ ម៉ាស៊ីនត្រជាក់ច្រើន ពេកនោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *