កងម្លាំងស្លៀក​ឈុតសម្លៀក បំពាក់​ទ័ព​ស ចុះរៀនសូត្រពីក្រុមគ្រូពេទ្យ ដើម្បីយកទៅអនុវត្តបន្ត ក្នុងមណ្ឌលកងវ៉ា

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានត្រៀមកងកម្លាំង យោធភូមិភាគទី៥ ស្លៀក​ឈុតសម្លៀក បំពាក់​ទ័ព​ស ចុះរៀនសូត្រពី ក្រុមគ្រូពេទ្យដើម្បី យកទៅអនុវត្តបន្តក្នុង មណ្ឌលចត្តាឡីស័កកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិនបានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា តាមបទបញ្ជាថ្នាក់ លើបានឲ្យកម្លាំងក្រុម គ្រូពេទ្យយោធា ទាំងអស់ដែល ចំណុះឲ្យទិសទី១ យោធភូមិភាគទី៥ រួមមានអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិនបានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងបន្តទៀតថា ការហ្វឹកហ្វឺន បច្ចេកទេស យកសំណាក និងរបៀបព្យាបាល អ្នកជំងឺកូវីដ-១៩ ដោយអនុវត្តជាក់ ស្តែងនៅមណ្ឌល ចតាឡីស័កកងវ៉ាតែម្តង។

វគ្គហ្វឹកហ្វឺននេះក្រោមកិច្ច សហការជួយបណ្តុះបណ្តាល ពីក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមដោះ ស្រាយបញ្ហាការឆ្លង រីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះយោធភូមិភាគទី៥ ក៏បានត្រៀមខ្លួនរួច រាល់ក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ សម្រាប់ចល័ត ចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋក្នុង តំបន់ក្រហមតាមបទ បញ្ជារបស់ថ្នាក់ លើផងដែរ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនេះ យើងត្រូវរួម គិត ធ្វើ ទទួលខុសត្រូវ និងដោះស្រាយ ឲ្យបានលឿន ទាន់ពេលវេលា នៅជំងឺឆ្លងរីករាលដាលនេះ។

ស្ថិតនៅក្នុងស្ថានភាពនេះ កងទ័ព មានភារកិច្ចចូលរួមជួយ តាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល  ថ្នាក់ដឹកនាំកងទ័ព គ្រប់លំដាប់ថ្នាក់ ពិសេេស តាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកង ទ័ពជើងគោក ប្រើប្រាស់ឲ្យ អស់លទ្ធភាព តាមសំណូមពរ គណៈបញ្ជាការឯក ភាពខេត្តផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *