ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងកូវីដ.១៩ ចំនួន ជិត៧០០នាក់ហើយ គ្មានអ្នកស្លាប់ គ្មានអ្នកជា កំពុងព្យាបាល

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ខេត្តបន្ទាយមានជ័យ ប្រកាសថ្ងៃទី៣ ខែឧសភាឆ្នាំ ២០២១ នេះមានអ្នកឆ្លងកូវីដ.១៩ សរុបជិត៧០០នាក់ហើយ មកទល់ពេលនេះ គ្មានអ្នកស្លាប់ គ្មានអ្នកជា កំពុងព្យាបាលនេះ បើយោងតាមអនុគណៈ កម្មការស្រាវជ្រាវ ជម្ងឺកូវីដ.១៩ នៃក្រសួងសុខាភិបាល ប្រកាសថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១នេះ ។

សហគមន៍២០កុម្ភៈរបស់ ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ទូទាំងប្រទេស បានរកឃើញអ្នកឆ្លង កូវីដ.១៩ថ្មីចំនួន ៨៤១នាក់ជា សះស្បើយ៦១នាក់ និងស្លាប់៤នាក់ ក្នុងនោះ ភ្នំពេញ៥២៥នាក់ បន្ទាយមានជ័យ ១៥៣នាក់ ព្រះសីហនុ៦២នាក់ កណ្តាល៣៣នាក់  កំពង់ចាម២១នាក់ កំពង់ធំ១៥នាក់ តាកែវ៩នាក់ ត្បូងឃ្មុំ៩នាក់ សៀមរាប៧នាក់ កំពង់ស្ពឺ៦នាក់ និងព្រៃវែង១នាក់ ។

ចំណែកលោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថា ថ្ងៃទី៣ខែឧសភា នៅក្រុងប៉ោយប៉ែត បានរកឃើញអ្នក ជម្ងឺកូវីដ.១៩ ចំនួន៥១៥ នាក់ ភាគច្រើនជាជន ជាតិឥណ្ឌូនេស៊ី និងកម្ពុជា ក្រៅពីនោះមាន ជនជាតិចិន ថៃ ហើយបើបូកសរុប លទ្ធផលវិភាគសំណាក ចេញប្រកាសថ្ងៃ ទី៣ខែឧសភា រកឃើញថ្មី ចំនួន១៥៣នាក់ នាំឲ្យអ្នកជម្ងឺកូវីដ១៩ ក្នុងខេត្តសរុបមាន ជិត៧០០នាក់ ហើយ ។

លោកអ៊ុំ រាត្រី ក៏បានប្រាប់ថា ទ្រោលសភាព ការណ៍រដ្ឋបាលខេត្ត ខិតខំពង្រឹងគ្រប់គ្រង តំបន់បិទខ្ទប់ តំបន់ក្រហម ការនាំអ្នកសង្ស័យ ដែលប៉ះពាល់ដោយ ផ្ទាល់និងដោយប្រយោល មកយកវត្ថុសំណាក រកមេរោគកូវីដ.១៩ ការនាំអ្នកវិជ្ជមាន ឬអ្នកជម្ងឺកូវីដ១៩ ទៅថែទាំព្យាបាលនៅ កន្លែងបានកំណត់ អស់ហើយផងដែរ ។

ក្នុងនោះ រដ្ឋបាលខេត្តនិង មន្ទីរសុខាភិបាល ក៏ដូចអ្នកពាក់ព័ន្ធបាន នឹងកំពុងរៀបចំ ដំណើរការនូវមន្ទីរ ពេទ្យនិងមណ្ឌល ព្យាបាលអ្នកជម្ងឺកូវីដ.១៩ ក្នុងខេត្តបន្ទាយ មានជ័យកើន១០កន្លែងឯណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *