ដែលតម្រូវឲ្យពលរដ្ឋទាំងអស់ ពាក់ម៉ាស់តាមទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

(ថៃ)៖ ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសថៃ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វេីការក្នុងប្រទេសថៃ អំពីវិធានការ របស់រដ្ឋាភិបាលថៃ ដែលតម្រូវឱ្យ មនុស្សទាំង អស់ពាក់ម៉ាស់ និងរក្សាគម្លាត សុវត្ថិភាពសង្គម នៅតាមទីកន្លែង សាធារណៈ ឬទីប្រជុំជន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃ ច័ន្ទ ទី០១ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

ស្ថានទូតកម្ពុជា បានបន្តថា ប្រទេសថៃក៏បានដាក់ចេញ នៅវិធានការផាក ពិន័យចំពោះ បុគ្គលណាមិនអនុវត្តតាម វិធានការត្រូវ ពិន័យជាប្រាក់ បើល្មើសលើកទី១៖ ៦.០០០បាត លើកទី២៖ ១២.០០០បាត  និងលើកទី៣៖ ២០,០០០បាត ដល់ បុគ្គល ណា ដែល មិន បានពាក់ ម៉ាស់ ក្នុង កន្លែងតាមទី សាធារណៈ ។

ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានអំពាវនាវប្រជាពលរដ្ឋ កម្ពុជាដែលកំពុងស្នាក់ នៅប្រទេសថៃ មេត្តាចូលរួមអនុវត្ត បទប្បញ្ញត្តិដែលអាជ្ញាធរ ថៃដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ហើយចំពោះបង ប្អូនដែលសង្ស័យថា ខ្លួនឯងបានឆ្លងជំងឺកូវីដ-១៩ សូមប្រញាប់ទាក់ ទងទៅលេខ ១៩១ ជាបន្ទាន់។

សូមបញ្ជាក់ថា ប្រទេសថៃ មានកើនកើនទ្បើងនៃ ចំនួនអ្នកឆ្លងចំនួន ៦៥,១៥៣នាក់ និងស្លាប់ ២០៣នាក់ដោយសារជំងឺ កូវីដ-១៩ជាលំដាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *