ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំងដែលកំពុងឈរជើង

(ខេត្តកណ្តាល)៖ នៅយប់ថ្ងៃទី៣០ ខែមេស ឆ្នាំ២០២១ លោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹកមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំង ដែលកំពុងឈរ ជើងប្រចាំការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅតំបន់បិទ ខ្ទប់មួយចំនួន និងពិនិត្យតាម មណ្ឌលចត្តាឡីស័ក ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោក មេបញ្ជាការ ក៏បាននាំយកសម្ភារៈរួមមាន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ត្រីខ ទឹកស៊ីអីវ ទឹកត្រី ម៉ាស ។

ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា ព្រមទាំងបានឧបត្ថម្ភជូនដល់មូលដ្ឋាន កងរាជអាវុធហត្ថស្រុក អង្គស្នួល ផងដែរ។លោក សឿន ហ៊ារឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *