លោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានចេញប្រតិបត្តិ ការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញ ឈើជ្រុងប្រភទ ចម្រុះចំនួន ៦៨កំណាត់ មិនទាន់វាស់វែង???

(ខេត្តកំពង់ស្ពឺៅ៖ ដោយទទួលបាន បទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកឱរ៉ាល់  ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញ ឈើជ្រុងប្រភទចម្រុះ មានឈ្លីច ម្រេញ ត្រសេក សុក្រំ ចំនួន ៦៨កំណាត់ មិនទាន់វាស់ វែងដែលបានលាក់ទុកនៅ ចំណុចប៉ុយរ៉ុយ ក្នុងព្រៃដីឡូត៍ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក សោម ពុទ្ធតារា មេបញ្ជាការ ស្រុកឱរ៉ាល់ បានឲ្យដឹងថាករណី បង្ក្រាបបទល្មើស ធនធានធម្មជាតិ នេះកម្លាំងបានប្រគល់ ឱ្យទៅមន្ត្រីជំនាញ បរិស្ថានការិយាល័យ ដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ដើម្បីរក្សាទុក និងចាត់ការ បន្តតាមនីតិវិធី៕ លោក សឿន ហ៊ារឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *