កម្លាំងនគរបាល ការពារព្រំដែន គោកលេខ៨១៥ ចាប់បញ្ជូន ពលករខ្មែរចំនួន ៨នាក់ដែលបម្រុង មួយឆ្លងដែនទៅ ប្រទេសថៃ បញ្ជូនមកកាន់អធិកា រដ្ឋានស្រុកម៉ាឡៃ ដើម្បីអនុវត្តន៍បន្តរ???

(ខេត្តបន្ទាយមានជ័យ)៖ ពលករប្រុសស្រី ចំនួន៨នាក់ត្រូវបាន កម្លាំងនគរបាលការ ព្រំដែននៃវរសេនា តូចការពារ ព្រំដែនគោកលេខ ៨១៥ធ្វើឃាត់ខ្លួនពេល ដែលបម្រុងលួចឆ្លង ដែនទៅប្រទេសថៃ កាលពីរសៀលថ្ងៃទី ០១ខែឧសភាឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី នៅត្រង់ចំណុចព្រំដែន កម្ពុជាថៃស្ថិតក្នុង ភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃខេត្ត បន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាពលករខ្មែរប្រុសស្រីដែលកម្លាំងជំនាញឃាត់ខ្លួនបានទី១ ឈ្មោះវឿ ឆវន្ត៍ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិម៉ោងកំព្រីង សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្ដ បន្ទាយមានជ័យទី២ឈ្មោះហៀង សុខហេង ភេទស្រី អាយុ២៩ឆ្នាំ ទី៣ឈ្មោះរៀន តាវ៉ាន់ប្រុសអាយុ៨ឆ្នាំ ទី៤ឈ្មោះ សុនីតាស្រីអាយុ១ឆ្នាំ អ្នកទាំង០៣នេះ រស់នៅភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ទី៥ ឈ្មោះ ឆាន សៅលីនភេទស្រី អាយុ ៣១ឆ្នាំ ទី៦នាក់.ឈ្មោះវូ ណាឡែនស្រីអាយុ៤ឆ្នាំ ទី៧ឈ្មោះវូ សិនថាន់ប្រុស អាយុ៩ខែអ្នកទាំង០៣ រស់នៅភូមិគោកក្រសាំង ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនិង ទី៨ឈ្មោះឆន កុសល ប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិព្រៃរុង ឃុំដំរីពួនស្រុកស្វាយ អន្ទរខេត្តព្រៃវែង។

យោងតាមការបំភ្លឺរបស់ ប្រជាពលរដ្ឋ ចំណាកស្រុកម្នាក់ឈ្មោះ វឿ ឆវ័ន្ត ឈ្មោះហៀង សុខហេង និងឈ្មោះឆាន សៅលិញ ព្រមទាំងឈ្មោះឆនកុសល់ បានប្រាប់អោយ សមត្ថកិច្ចអោយដឹងថា ពួកខ្លួនមក ស្រុកម៉ាឡៃតាមរយៈ លេខទំាក់ទំនងមេខ្យល់ ០៨៨៨ ៩៣៣៣៣៥ លេខ០៦០ ៥៧៣ ០៤៥ លេខ០៣១ ៣៩៩ ៩៩៧២ និង លេខ០៩៧ ៦១៨០ ៨០២។

ពលរដ្ឋដ៏ដែន បានបន្តរទៀតថា ពួកមេខ្យល់ទាំងនោះ បានទំនាក់ទំនងអោយ រថយន្តដឹកពួកខ្លួន ក្នុងម្នាក់ថ្លៃឈ្លួល រថយន្ត៧០០បាតហើយ មកដល់គោលដៅ មួយក្នុងស្រុកម៉ាឡៃ ហើយអោយចុះពី លើឡានដើរទៅមុខ ដោយខ្លួនឯងដោយ ប្រាប់ថាមានគេ នៅចាំទទទួលខាងមុខ តែពេលខ្លួនធ្វើដំណើរ  ស្រាប់តែត្រូវសមត្ថកិច្ច ស្ទាក់ចាប់បញ្ជូន មកអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ។

បច្ចុប្បន្នពលករ សំណាកស្រុកខាងលើ ត្រូវបានកម្លាំងនគរបាល នៃវរសេនាតូចការពារ ព្រំដែនគោក លេខ៨១៥ បញ្ជូនខ្លួនមកកាន់អធិការ រដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តន៍បន្តរ តាមនិតិវិធីច្បាប់៕ លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *