អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលថវិកាពីសប្បុរសជន ឧបត្ថម្ភដល់រដ្ឋបាលខេត្តក្នុងការងារទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩

(ខេត្តស្វាយរៀង)៖ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០១ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ទទួល​ ថវិកា​ចំនួន​៦.០០០​ដុល្លារ (​ប្រាំមួយ​ពាន់​ដុល្លារ​) ពី​លោកស្រី ឆោម និមល និង​លោក ម៉ៅ ឡូយ តំណាងឱ្យ​លោកស្រី ប្រាក់ លី​ណា ព្រមទាំង​ក្រុមគ្រួសារ​ និង​ក្រុមបាល់ទាត់​វេស​ឃ្លី​ន ឧបត្ថម្ភ​ដល់​រដ្ឋបាល ខេត្ត​ក្នុង​ការងារ​ ទប់ស្កាត់​ការឆ្លង រាលដាល​នៃ ​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្ដម​អភិបាល ខេត្ត​បាន​មានប្រសាសន៍ថា ក្នុងកំឡុងពេល នៃ​ការរីក​រាល ​ជំងឺ​កូ​វីដ​១៩ ក្នុង ព្រឹត្តិ ការណ៍​សហគមន៍​ ២០​កុម្ភៈ​មកដល់​ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ស្វាយរៀង បាននិងកំពុង​បន្ត​ការ ខិតខំ​យកចិត្តទុកដាក់ ​ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​ក្នុង​ការ បង្ការ​ទប់ស្កាត់​ការ ឆ្លង​រីក​រាល​នៃ​ជំងឺ ​នេះ​យ៉ាងសកម្ម ជាពិសេស​រដ្ឋបាល ខេត្ត​បាន​បង្កើត​នូវ​ គណៈកម្មការ​ប្រយុទ្ធ ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ បង្កើត​នូវ​ក្រុម ការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​ សង្ស័យថា​មាន​ផ្ទុក ​ជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្ត ដើម្បី​មាន​វិធានការ​ក្នុង ការ​ទប់ស្កាត់​ការឆ្លង ​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។

​ឯកឧត្តម​បញ្ជាក់ថា ថ្វីត្បិតតែ​ខេត្ត ស្វាយរៀង​បច្ចុប្បន្ន ក្រោយ​កាត់ផ្តាច់​ការ ចម្លង​ដោយ​គ្មាន​អ្នក ​ឆ្លង​ថ្មី​រយៈពេល ៥​ថ្ងៃ​ជាប់ៗ​គ្នា ​ក៏ពិតមែន ក្នុងនាម​ប្រធាន​គណៈ កម្មការ​ប្រយុទ្ធប្រឆាំង ​ការឆ្លង​រាលដាល​នៃ​ជំងឺ​ កូ​វីដ​-១៩​ខេត្ត នឹង​នៅតែ​បន្ត​ការ ខិតខំ​ដាក់ចេញ​នូវ​ ទិសដៅ​សំខាន់ៗ ដើម្បី​ទប់ស្កាត់​ការចម្លង និង​ដើម្បី​សុខុមាល ភាព​ប្រជាជន​ ខេត្តស្វាយរៀង ចៀស​ឆ្ងាយ​ពី​ការឆ្លង ​ពី​ជំងឺ​ដ៏​កាច​សាហាវ ​មួយ​នេះ​។​

​ឯកឧត្តម​អភិបាល ខេត្ត​ក៏បាន​ថ្លែង​នូវ​ការ ​អរគុណ​ចំពោះ​លោកស្រី ប្រាក់ លី​ណា ព្រមទាំង​ក្រុមគ្រួសារ  និង​ក្រុមបាល់ទាត់​វេស​ឃ្លី​ន បាន​ចូលរួម​បរិច្ចាគ ​នូវ​ថវិកា​ជូន​ដល់​ រដ្ឋបាលខេត្ត ដែល​នេះ​សបញ្ជាក់​ ឱ្យឃើញ​ពី​ទឹកចិត្ត​ សប្បុរសធម៌ និង​ជា​វប្បធម៌​នៃ​ ការចែករំលែក​ទៅ លើ​ការជួយ​គ្នា​ក្នុង​ កាលៈទេសៈ​នាពេល​បច្ចុប្បន្ន​នេះ​។​

ឯកឧត្តម​អភិបាលខេត្ត​បន្តថា ថវិកា​ដែល​រដ្ឋបាល ខេត្ត​ទទួលបាន​នៅថ្ងៃនេះ នឹង​យកទៅ​ចាត់ចែង ​ប្រើប្រាស់​ឱ្យចំ​ទិស ដៅ​ក្នុង​សកម្មភាព​ គាំទ្រ​ដល់​ដល់​យុទ្ធនា ការ​ផ្សព្វផ្សាយ និង​បង្ការ​ទប់ស្កាត់ ​ការឆ្លង​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តស្វាយរៀង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *