ឯកឧត្តម សាន់ យូ អំពាវនាវឱ្យ ប្រជាពលរដ្ឋទាំង អស់ខិតខំថែរក្សាសុខភាព និងអនុវត្តតាម វិធានការរបស់រាជ រដ្ឋាភិបាលគឺ៣ការពារ និង៣កុំ ដើម្បីកុំឱ្យ ឆ្លងជំងឺកូវីដ-១៩

(កំពង់ឆ្នាំង​)៖ ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ បាន​អំពាវនាវ​ឱ្យ​បងប្អូន ​ប្រជាពលរដ្ឋ​ខ្មែរ ឥស្លាម​ទាំងអស់​ខិតខំ​ ថែរក្សា​សុខភាព និង​អនុវត្តតាម​វិធានការ ​របស់​រាជរដ្ឋាភិបាល​គឺ​ ៣​ការពារ និង​៣​កុំ និង​តាម​ការណែនាំ ​របស់​ក្រសួងសុខាភិបាល ដើម្បី​កុំឱ្យ​មាន​ឆ្លង​ រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​របស់​យើង ជាពិសេស​ការជួប ជុំ​ពិធី​ស្រាយ​បួស​ ខាងមុខ​ត្រូវ​ធ្វើទៅ​តាមរយៈ​ គ្រួសារ​តាម​ផ្ទះ​រៀងៗ​ ខ្លួន​ជៀសវាង ការប្រមូលផ្តុំ​ជំ​ុ​គ្នាច្រើន​។​

​ឯកឧត្តម បាន​អំពាវនាវ​បែបនេះ ​នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១​នេះ នៅក្នុង​ឱកាស​ដែល ឯកឧត្តម អញ្ជើញ​ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ជូន​ដល់​បង​ប្អូន​ ឥស្លាម​ចំនួន ២៦​គ្រួសារ នៅ​ស្រុក​កំពង់លែង​។​

​ឯកឧត្តម ក៏បាន​ជូន​ជា ​អំណោយ​រួមមានៈ អង្ករ ១០​គីឡូក្រាម​, ទឹកក្រូច​, ទឹកដោះគោ​, ប្រេងឆា​, មី , ស្ករស​, ត្រីខ​, និង​ម៉ាស់ ១​ប្រអប់​ក្នុង​មួយ ​គ្រួសារៗ​ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *