បង្ហាញអត្តសញ្ញាណ អ្នកឆ្លងជម្ងឺកូវីដ១៩ ក្នុងរយះពេល៤ថ្ងៃ ចំនួនអ្នកឆ្លងសរុប ចំនួន ២៤៤នាក់ក្នុងនោះមានទារក កុមារក៏ឆ្លងដែរ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្នុងរយះពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៨ ឆ្នាំ ២០២១ នេះមាន អ្នកឆ្លងជម្ងឺកូវីដ១៩ សរុប២៤៤នាក់ក្រោយផ្ទុះ ឡើងនូវករណីជម្ងឺកូវីដ១៩ សហគមន៍ដែលរក ឃើញមុនគេលើជន ជាតិឥណ្ឌូនេស៊ី មុខរបបរអ្នក ដើរទីផ្សារម្នាក់ស្នាក់ នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

យោងតាមលទ្ធផលនៃ ការវិភាគវត្ថុសំណាក រកមេរោគកូវីដ.១៩ របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ ក្នុងសេចក្តីជូន ដំណឹងចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានបង្ហាញថាមាន ជនជាតិឥណ្ឌូនេស៊ី ចិន ថៃ និងភាគច្រើន គឺជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិ សាមគ្គីមានជ័យ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងមួយចំនួនទៀត នៅភូមិសង្កាត់ និងឃុំឯទៀតក្នុង ខេត្តបន្ទាយមានជ័យ ក្នុងនោះក្រុមគ្រូពេទ្យ ជួរមុខ បានប្រឹងប្រែង ប្រឈមមុខចំពោះ ឧបសគ្គចំពោះមុខ ចាកឆ្ងាយពីក្រុម គ្រួសារជាទីស្រឡាញ់ ដើម្បីចូលរួមក្នុងការ ស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ ប្រយោល និងកំពុងផ្តល់នូវសេវា ថែទាំនិង ព្យាបាល អ្នកជំងឺកូវីដ-១៩នេះ យ៉ាងសកម្មផងដែរ ។

គិតមកត្រឹមថ្ងៃទី២៩ មេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបាន យកវត្ថុសំណាក នៅក្រុងប៉ោយប៉ែត ក្នុងព្រឹត្តការណ៍ ឆ្លងសហគមន៍បានចំនួន២១.៤៣នាក់ ស្រី៦៧២នាក់ រកឃើញ វិជ្ជមានកូវីដ.១៩ ចំនួន ៣៥៧នាក់ ស្រីចំនួន ១៣៧នាក់ ចំនួន នេះបូក រួម ជាមួយ លទ្ធផល ដែលក្រសួងមិនទាន់ ប្រកាស កំពុងដាក់ ឲ្យសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ និងមណ្ឌល ព្យាបាលចំនួន៨ កន្លែងក្រុងប៉ោយប៉ែត ៦កន្លែង ។

ក្នុងនោះរដ្ឋបាលខេត្ត សូមឲ្យបងប្អូន ប្រជាពលរដ្ឋ និង អ្នកដែលបាន ប៉ះពាល់ផ្ទាល់ ប្រយោល និងបានប្រាស្រ័យទាក់ទង នឹងអ្នកវិជ្ជមានទាំងអស់ ក្នុងព្រឹត្តការណ៍សហគមន៍ នៅក្រុងប៉ោយប៉ែត ហើយដែលអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបាន ប្រកាសពត៌មាន សូមអញ្ជើញផ្តល់ពត៌មាន និងទៅយកវត្ថុ សំណាក រកវីរុសកូវីដ១៩ ឲ្យបានគ្រប់គ្នាកុំបីខាន និង មិនត្រូវធ្វើដំណើរ ចេញពីផ្ទះករណីមិនចាំ បាច់ ដោយគោរព ឲ្យបានត្រឹមត្រូវ តាមការណែ នាំពីវិធានការណ៍ សុខាភិបាល។

ការធ្វើឲ្យសម្រេចជោគជ័យ ឲ្យបានឆាប់រហ័យ ពីការឆ្លងវីរុសកូវីដ១៩ ផ្តើមចេញ ពីបុគ្គលខ្លួនឯង និងសហគមន៍ យើងជាគ្រូពេទ្យ នៅជិតលោក អ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីការពារ និងថែទាំជានិច្ច៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *