​បុរស២នាក់ស្លាប់នៅ និងកន្លែងក្រោយ មកពីឆ្លុះកង្កែបទៅផ្ទះវិញ បណ្តើរម៉ូតូអស់សាំង តាមផ្លូវត្រូវរថយន្ត បុកស្លាប់នៅ ក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ បុរស២នាក់ស្លាប់នៅ និងកន្លែងភ្លាមៗក្រោយ ពីទៅឆ្លុះកង្កែបពេល ត្រឡប់មកផ្ទះវិញ បណ្តើរម៉ូតូអស់សាំង តាមផ្លូវត្រូវរថយន្ត បុកស្លាប់ នៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ ជាតិលេខ៥ ត្រង់ចំណុចខាងលិច ស្ថានីយ៏ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនរងគ្រោះ ដែលស្លាប់១ឈ្មោះ អៀង ម៉េងលី ភេទប្រុសអាយុ ២៧ឆ្នាំមុខរបរ ធ្វើស្រែជាអ្នក បណ្តើរម៉ូតូ ២ឈ្មោះ អាង ធឿន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ ធ្វើស្រែ អ្នកដើរពីក្រោយ ជួយរុញម៉ូតូ ជនរងគ្រោះទាំង២នាក់ រស់នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថានៅមុន ពេលកើតហេតុ ជនរងគ្រោះមាន គ្នាចំនួន៣នាក់ បានជិៈម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៏ក្រហម ពុំមានផ្លាកលេខ ទៅឆ្លុះកង្កែប លុះពេលនាំ គ្នាត្រឡប់មកផ្ទះវិញជិៈ មកដល់លើផ្លូវជាតិ ម៉ូតូអស់សាំង ក្នុងនោះមាន១នាក់បាន ដើរទៅរកទិញសាំង  ជនរងគ្រោះ២នាក់ជាអ្នក បណ្តើរនិង១នាក់ជាអ្នករុញ ពីក្រោយពីកើតទៅលិច  ពេលមកដល់ចំណុច កើតហេតុមានរថយន្ត១ គ្រឿងម៉ាកតូយូតាស៊ីណា ពណ៏ប្រផេះពាក់ផ្លាក លេខ ភ្នំពេញ 2T-2327 បើកពីលិចទៅកើត លុះបើកមកដល់ចំណុច កើតហេតុស្រាប់តែបាន រេចង្កូតទៅបុកមនុស្ស២នាក់កំពុង ដើរបណ្តើរម៉ូតូនិងរុញ ពីក្រោយប៉ើងខ្ទាតធ្លាក់ ពីថ្នល់ទាំងមនុស្សនិង ម៉ូតូបណ្តាលឲ្យស្លាប់ទាំង ២នាក់មិនអាចយក ទៅមន្ទីរពេទ្យបាន។

ក្រោយពីកើតហេតុហើយ អ្នកបើករថយន្តបុកមនុស្ស ស្លាប់បានដោះស្លាកលេខ រថយន្តចេញរត់គេច ខ្លួនបាត់ ។ ករណីនេះសមត្ថកិច្ច សង្ស័យអ្នកបើក រថយន្តងងុយដេក ។

សពត្រូវបានក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើក រថយន្តកម្លាំងនគរបាល ជំនាញកំពុងធ្វើការ ស្រាវជ្រាវបាប់ យកមកទទួលខុស ត្រូវនឡចំពោះមុខច្បាប់ ម៉ូតូនិងរថយន្តយកមក រក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយនៅ ពេលក្រោយ៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *